• 2022-12-15 09:56:49
  • ព័ត៌មាន

ចូលរួមសប្បាយ និងទស្សនាការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup វគ្គផ្ដាច់ព្រ័ត្រជុំគ្នាទ្រង់ទ្រាយធំនៅ #BeyondTheGames Fan Zone

  • 2022-12-15 09:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ យុទ្ធនាការ #BeyondTheGames នឹងមានរៀបចំកម្មវិធី #BeyondTheGames Fan Zone ដែលនឹងបើកឲ្យសាធារណជនចូលទស្សនាការផ្សាយផ្ទាល់នៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ២០២២ វគ្គផ្ដាច់ព្រ័ត្រ ដោយសេរី រវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងបារាំងចាប់ពីវេលាម៉ោង ៤ល្ងាច រហូតដល់ម៉ោង ១២យប់ នៅសួនច្បារខាងមុខវត្តបទុម វតី។

ព្រឹត្តិការណ៍នៃការមើលបាល់ទាត់ជាមួយគ្នា ដោយសេរីរបស់ #BeyondTheGames Fan Zone នឹងមានការប្រគំតន្រ្តីដែលចូលរួមដោយតារាកិត្តិយសល្បីៗជាច្រើនរូបដូចជា លោក Sai លោក Zono ក្រុម Workaholic លោក ចាន់ វឌ្ឍនាកា កញ្ញា Mina លោក វង្ស តារារតនា កញ្ញា កាម៉ុនរ៉ាត់ កញ្ញា សោម ស្រីនាថ ក្រុម OMG លោក សុខ រ៉ាស៊ី លោក យ៉ុង ម៉ុងហាក់ និងក្រុម X-BRO Band។ លើសពីនេះ ព្រឹត្តិការណ៍នេះ នឹងមានសកម្មភាពកម្សាន្តសប្បាយនានាក្នុងស្មារតី កីឡា និងលើសពីកីឡា រួមជាមួយកាដូអនុស្សាវរីយ៍ផ្សេងៗ ជាច្រើនទៀតផងដែរ។

សូមរំលឹកថា យុទ្ធនាការ #BeyondTheGames គឺជាផ្នែកមួយនៃយុទ្ធនាការរួមរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) ដែលអនុវត្តដោយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងនាមជាដៃគូរបស់ CAMSOC ក្នុងគោលបំណងដើម្បីបង្កើត និងផ្សារភ្ជាប់ជាមួយមហាជនទូទៅនូវមនោសញ្ចេតនា និងមោទកភាពនៃភាពជាខ្មែរ ទៅនឹងភាពជាម្ចាស់ផ្ទះរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ កម្លងមក យុទ្ធនាការ #BeyondTheGames បានរៀបចំសកម្មភាពទាក់ទងនឹងវិស័យកីឡាជាច្រើនដែលទទួលបានការចូលរួមយ៉ាងសកម្មពីមហាជន ហើយយុទ្ធនាការ #BeyondTheGames នឹងនៅតែបន្តរៀបចំសកម្មភាពបន្ថែមទៀតដើម្បីផ្សារភ្ជាប់មហាជនទៅនឹងភាពជាម្ចាស់ផ្ទះរបស់កម្ពុជាឲ្យបានទូលំទូលាយជាងមុន និងដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រៀមខ្លួនក្នុងការលើកតម្កើងភាពអស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោកនៅក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ខាងមុខនេះ។

អត្ថបទ៖ ទារិកា

មតិយោបល់