• 2022-12-01 11:32:27
  • ព័ត៌មាន

ពាក្យ​ចចាមអារ៉ាម៖ ព្រះនាង​អេស្ប៉ាញ​លង់​ស្នេហ៍​ខ្សែ​បម្រើ​ Gavi

  • 2022-12-01 11:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះនាង​ Leonor ដែល​ជា​បុត្រី​របស់​ស្ដេច​អេស្ប៉ាញ​ ហ្វេលីប៉េ​ទី ៦ (Felipe VI) លង់​ស្នេហ៍​ខ្សែ​បម្រើ​ក្រុម​ជម្រើស​អេស្ប៉ាញ និង​ក្លឹប Barcelona កីឡាករ​ Gavi។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ AS។

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

សារព័ត៌មាន​ខាង​លើ​បាន​បន្ថែម​ថា ស្ដេច​អេស្ប៉ាញ​បាន​យាង​មក​សុំ​ហត្ថលេខា​លើ​អាវ​របស់​កីឡាករ​រូប​នេះ​ដោយ​ផ្ទាល់​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ ព្រះមហាក្សត្រ​អេស្ប៉ាញ​បាន​យាង​ទៅ​កាន់​ទីក្រុង​ដូហា ប្រទេស​កាតា ដើម្បី​ជា​អធិបតី​នៃអ្នកគាំទ្រ​ក្រុម​អេស្ប៉ាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup នៃ​ប្រកួត​ប៉ះ​នឹង​ក្រុម​កូស្តារីកា កាល​ពី​ពេលថ្មីៗ​នេះ។

ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា អាវ​មួយ​នេះ​អាច​ជា​កាដូ​សម្រាប់​ព្រះនាង Leonor ដែល​ជា​រជ្ជទាយាទ​ស្នងរាជ្យ​របស់​ស្ដេច​អេស្ប៉ាញ។

មិន​ទាន់​មាន​ការ​បក​ស្រាយ​ផ្លូវ​ការ​ណា​មួយ​ពី​ភាគី​ណាមួយ​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ។

ខ្សែ​បម្រើ​ Gavi កើត​នៅ​ឆ្នាំ​២០០៤ ចំណែក​ឯ​ព្រះនាង​អេស្ប៉ាញ​ប្រសូត​នៅ​ឆ្នាំ២០០៥៕

Gavi និង​ស្ដេចអេស្ប៉ាញ

ប្រភព៖ AS English ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់