• 2022-11-30 07:09:35
  • ព័ត៌មាន

ស្គាល់​ឱ្យ​ច្បាស់! ​គុន​ល្បុក្កតោ ​ដែល​ទើប​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃអង្គការ​ UNESCO

  • 2022-11-30 07:09:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ទីបំផុត «គុនល្បុក្កតោ» ​បានចុះក្នុងបញ្ជីបេតិកភណ្ឌ​អរូបី​នៃអង្គការ​យូណេស្កូ​ UNESCO ក្នុង​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ក្នុងប្រទេស​ម៉ារ៉ុក ២៩ វិច្ឆិកា ២០២២ ​កន្លង​ទៅ​នេះ​។

​គុនល្បុក្កតោ​ ជាក្បាច់​គុន​បុរាណ​ខ្មែរ​ដែល​ចាក់​ឫស​ចាក់​គល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​ជា​ច្រើន​សតវត្ស​មក​ហើយៗ​បន្ត​រស់រាន​ក្នុង​សង្គម​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន។ ចម្លាក់លើ​ជញ្ជាំង​ប្រាសាទ​សម័យ​អង្គរ​ជាភស្តុតាង​បង្ហាញ​ច្បាស់​អំពី​ការ​ហាត់​សម​ក្បាច់​គុន​នេះដែរ។ ការ​បង្ហាត់​បង្ហាញ​ក្បាច់​គុនល្បុក្ក​តោ​តៗគ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ​គឺ​ដើម្បី​ពង្រឹង​ប្រាជ្ញា​ស្មារតី និង​សមត្ថភាព​ការពារ​ខ្លួន​ពី​សត្វ​សហាវ​ព្រម​ទាំង​សត្រូវ​នានា​ផង ​និង​ការពារ​សង្គមជាតិ​និង​មាតុភូមិផង។

ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​គ្រូតា ក្រមារ​មាស ​ស៊ាន គីមសៀន ​លោក​គ្រូតា​តាម​ខេត្តផ្សេងៗ​ លោកគ្រូអ្នកគ្រូ ​សិស្ស​ទាំងអស់​ ទើប​គុនល្បុក្កតោ​កម្ពុជា​ត្រូវបាន​អភិរក្ស លើកតម្លៃ ​និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និង​លើ​ឆាក​អន្តរ​ជាតិ។

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ច​ប្រជុំ​លើក​ទី​១៧​ នៃគណៈកម្មាធិការអន្តរ​រដ្ឋាភិបាល​ដើម្បីការ​ការពារ​បេតិកភណ្ឌ​វប្បធម៌អរូបី​របស់​អង្គការ​យូណេស្កូ​ បាន​អនុម័តចុះ​គុនល្បុក្កតោ​ក្នុងបញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការយូណេស្កូ​ក្នុង​សេចក្តីសម្រេច​ 17.COM7.b.1។ ឆ្លៀត​ក្នុងឱកាសនោះ ​លោកជំទាវ Audrey Azoulay​ អគ្គនាយិកាអង្គការ​យូណេស្កូ​ក៏​បាន​អបអរសាទរ​កម្ពុជាក្នុងការចុះគុន​ល្បុក្កតោ​ក្នុងបញ្ជីតំ​ណាង​បេតិកភណ្ឌវប្បធម៌​អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូផងដែរ៕

មតិយោបល់