• 2022-11-28 01:40:04
  • ព័ត៌មាន

ក្រោយស្មើអេស្ប៉ាញ ក្រុមអាល្លឺម៉ង់ត្រូវការធ្វើលក្ខខណ្ឌ ២នេះដាច់ខាតនៅប្រកួតក្រោយដើម្បីឡើងវគ្គបន្ត

  • 2022-11-28 01:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ឥន្ទ្រីដែកអាល្លឺម៉ង់ លេងបានយ៉ាងល្អនៅក្នុងការប្រកួតជើងទីពីររបស់ខ្លួននៅ World Cup ប្រទេសកាតារ ប៉ុន្តែសំណាងមិនល្អបានត្រឹមស្មើគ្នា ១-១ ជាមួយក្រុមជម្រើសជាតិនៃប្រទេសអេស្ប៉ាញដែលកំពុងឈរនៅកំពូលតារាង។

ជើង​ឯកពិភពលោក ៤សម័យកាលមួយនេះមានឱកាសស៊ុតចំគោលដៅរហូត ៤ដង ខុសគោលដៅ ៤ដងប៉ុន្តែបែរជារបូតគ្រាប់បាល់មុននៅនាទី ៦២ ក្រោយខ្សែប្រយុទ្ធ Morata ស៊ុតចូលឲ្យអេស្ប៉ាញ។ យ៉ាងណា Fulkrug បានតាមស្មើឲ្យអាល្លឺម៉ង់បានវិញនៅនាទី ៨៣ ដើម្បីឲ្យពួកគេនៅតែសល់សង្ឃឹមដើម្បីឡើងទៅវគ្គ១៦ក្រុម។

ទោះ ២ប្រកួតទើបតែមាន ១ពិន្ទុក្ដីប៉ុន្តែឱកាសនៅសល់លក្ខខណ្ឌ ២ដើម្បីអាចឡើងទៅវគ្គបន្តបាន គឺនៅប្រកួតក្រោយពួកគេត្រូវឈ្នះកូស្ដារីកា ដាច់ខាតហើយជប៉ុន លេងចាញ់អេស្ប៉ាញ។ និងមួយទៀតគឺ បើសិនជប៉ុនស្មើអេស្ប៉ាញ អាល្លឺម៉ង់ត្រូវឈ្នះកូស្ដារីកាចាប់ពី ២គ្រាប់ឡើង។

លទ្ធផលគូផ្សេងទៀតកាលពីម្សិលមិញ ក្រូអាតបានយកឈ្នះកាណាដា ៤-១, ប៊ែលហ្សិកលេងចាញ់ ម៉ារុក ០-២ និងជប៉ុនចាញ់កូស្ដារីកា ០-១៕

មតិយោបល់