/63626536addc0_1667392800_medium.jpg)
- 2022-11-02 12:41:43
- ព័ត៌មាន
Pep៖ កីឡាករក្មេងៗនឹងលេងប៉ះ Sevilla
- 2022-11-02 12:41:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep៖ កីឡាករក្មេងៗនឹងលេងប៉ះ Sevilla
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បានលើកឡើងថា លោកនឹងដាក់កីឡាករក្មេងៗឱ្យចូលលេងក្នុងប្រកួតប៉ះនឹងក្លឹបអេស្ប៉ាញ Sevilla នៅយប់ថ្ងៃពុធនេះ ដែលជាប្រកួតចុងក្រោយនៃវគ្គចែកពូលក្របខ័ណ្ឌ UEFA Champions League។
ក្លឹប Manchester City បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយរួចរាល់ហើយ ខណៈប្រកួតនេះគ្រាន់តែជាប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។
ទោះជាប្រកួតបង្គ្រប់កិច្ចក្ដី លោក Pep ក៏នៅតែចង់ឱ្យកូនក្រុមឈ្នះការប្រកួត Champions League មួយនេះផងដែរ។
Manchester City បានឈរលេខ ១ នៅពូល G ដោយមាន ១១ពិន្ទុ៕