• 2022-11-02 13:26:21
  • ព័ត៌មាន

Neuer ទម្លាយ​ថា​ខ្លួន​កើត​មហារីក​ស្បែក

  • 2022-11-02 13:26:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​អាល្លឺម៉ង់​កីឡាករ Manuel Neuer បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មាន​មហារីកស្បែក​ ហើយ​ធ្លាប់​វះកាត់​រហូត​ដល់​ទៅ៣ដង។

«យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​មាន​រឿង​ផ្ទាល់​ខ្លួន នៅ​ពេល​និយាយ​រឿង​ជំងឺ​សើស្បែក»។ នេះ​ជា​ការ​លើកឡើង​របស់​កីឡាករ​ក្លឹប Bayern Munich។ កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «ក្នុង​ករណី​ខ្ញុំ​ ខ្ញុំ​មាន​មហារីកសើស្បែក​នៅ​លើ​មុខ​ ដែល​បណ្ដាល​ឱ្យ​ខ្ញុំ​វះកាត់ ៣ដង»។

ជាមួយ​គ្នា​នេះ​ដែរ Neuer ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទៅ​ដាក់​លើ​សុខភាព​សើស្បែក ដើម្បី​ចៀសវាង​ពី​បញ្ហា​អស់​ទាំង​នេះ។

កីឡាករ​រូប​នេះ​មិន​បាន​ទម្លាយ​ថា​ខ្លួន​មាន​បញ្ហា​នេះ​តាំង​ពី​ពេល​ណា​នោះ​ទេ ប៉ុន្តែ​សារព័ត៌មាន​អាល្លឺម៉ង់ Bild បាន​ចុះ​ផ្សាយ​ថា Neuer ទំនង​ជា​ឈឺ​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២១៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី