- 2022-11-01 12:33:04
- ព័ត៌មាន
AT ធ្លាប់បដិសេធសំណើ ១០០លានរបស់ Bayern ក្នុងការទិញយក Felix
- 2022-11-01 12:33:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AT ធ្លាប់បដិសេធសំណើ ១០០លានរបស់ Bayern ក្នុងការទិញយក Felix
ចន្លោះមិនឃើញ
ក្លឹប Atletico Mardid ធ្លាប់បដិសេធសំណើ ១០០លានអឺរ៉ូរបស់ក្លឹប Bayern Munich ក្នុងការទិញយកខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ២២ឆ្នាំកីឡាករ Joao Felix។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Marca។
សារព័ត៌មានដដែលបានឱ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ចង់បានកីឡាករព័រទុយហ្គាល់រូបនេះ ក្រោយពេលដែលខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ចាកចេញពីក្លឹបទៅកាន់ Barcelona។
កីឡាករព័រទុយហ្គាល់ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា ជាកីឡាករ «ប៉ះមិនបាន» របស់ក្លឹប Atletico កាលពីរដូវក្ដៅ។ កាលពីរដូវកាលមុន កីឡាកររូបនេះរកបាន ១០គ្រាប់ក្នុង ៣៥ប្រកួត។ ទោះជាកីឡាកររូបនេះរកគ្រាប់តិចមែន តែគេជាកីឡាករបង្គោលមួយរបស់ក្លឹបអេស្ប៉ាញ AT Madrid ហើយក្លាយជាកីឡាករប្រចាំរដូវកាល ២០២១/២២ទៀតផង។
យ៉ាងណាមិញនៅក្នុងរដូវកាលថ្មីនេះ Felix ហាក់ដូចជាធ្លាក់ទម្រង់លេង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននានា៕