• 2022-10-31 13:18:55
  • ព័ត៌មាន

De Gea មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​អេស្ប៉ាញ​លេង​ក្នុង​ World Cup នោះ​ទេ

  • 2022-10-31 13:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ក្លឹប​ Manchester United កីឡាករ David De Gea មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បណ្ដោះអាសន្ន​នៃ​កីឡាករ​អេស្ប៉ាញ ដែល​ត្រៀម​លេង​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ World Cup ឆ្នាំ២០២២​នៅ​ប្រទេស​កាតារ​នោះ​ទេ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca។

សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ក្នុង​បញ្ជី​កីឡាករ ៥៥នាក់​ដំបូង​នេះ​មាន​អ្នក​ចាំ​ទី​ចំនួន​៥នាក់ ដោយ​ក្នុង​នោះ​មាន​អ្នក​ចាំ​ទី​ក្លឹប Chelsea កីឡាករ Kepa Arizabalaga​។

De Gea ខកខាន​ជាប់​ជម្រើស​ជាតិ​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១។

ទោះ​ជា​មិន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​បណ្ដោះអាសន្ន លោក Erik Ten Hag អ្នក​ចាត់ការ​ក្លឹប Manchester United នៅ​តែ​បង្ហាញ​សេចក្ដីទុកចិត្ត​ចំពោះ​ De Gea បន្ត​ទៀត ស្រប​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ផ្សព្វផ្សាយ​ថា Man Utd កំពុង​តែ​ស្វែងរក​មក​បេក្ខភាព​មក​ជំនួស​កីឡាករ​អេស្ប៉ាញ​រូប​នេះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី