• 2022-10-26 12:04:02
  • ព័ត៌មាន

Juventus មិន​ដេញ​គ្រូ​ចោល​នោះ​ទេ ទោះ​ធ្លាក់​ទៅ​ Europa League ក៏​ដោយ

  • 2022-10-26 12:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Juventus មិន​ដេញ​លោក Massimiliano Allegri គ្រូ​បង្គោល​របស់​ក្លឹប​នោះ​ទេ ទោះ​ជា​ក្លឹប​នេះ​ធ្លាក់​ទៅ​កាន់​ក្របខ័ណ្ឌ​លំដាប់​ទី២ របស់​អឺរ៉ុប​ UEFA Europa League ក៏​ដោយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​កាសែត​បាល់ទាត់​ Fabrizio Romano

Juventus បាន​ចាញ់​ក្លឹប​ព័រទុយហ្គាល់ Benfica ក្នុង​លទ្ធផល ៤ ទល់​នឹង ៣។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ក្រុមប្រឹក្សាភិបាល​របស់​ក្លឹប​នៅ​តែ​ជឿ​ទុក​ចិត្ត​ដល់​បុរស​ជនជាតិ​អ៊ីតាលី​មួយ​នេះ ហើយ​មាន​បំណង​បន្ត​រួមរស់​ជាមួយ​លោក​រហូត​ដល់​កុងត្រា​របស់​លោក​អស់​សុពលភាព​នៅ​ឆ្នាំ២០២៥។

ក្លឹប​អ៊ីតាលី​មួយ​នេះ​កំពុង​តែ​មាន​ទម្រង់​លេង​លំបាកលំបិន​នៅ​ដើម​រដូវ​កាល​នេះ ដោយ​នៅ​ក្នុង​លីគ​អ៊ីតាលី​ ក្លឹប​នេះ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៨៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី