• 2022-10-26 04:20:23
  • ព័ត៌មាន

ចាប់​អារម្មណ៍​ខ្លាំង! ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​នៃ ​“ពាន​រង្វាន់​បាល់​បោះTNAOT ​៣x៣” ​មាន​៦៤​ក្រុម​

  • 2022-10-26 04:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពីថ្ងៃទី​ ២៣ ខែតុលា កន្លងទៅថ្មីៗនេះ ព្រឹត្តិការណ៍នៃការប្រកួត “ពានរង្វាន់បាល់បោះ TNAOT ៣x៣” ​ក្រោមស្មារតីប្រកួតដ៍ស្វាហាប់ និងតឹងតែងពីសំណាក់អត្តពលិក ២៥៦ រូប មកពី ៦៤​ក្រុម​ជម្រុះ​គ្នា​ តាម​ប្រភេទ​វិញ្ញាសាផ្សេង​ៗគ្នាដោយមាន​ការចូលរួមលើកទឹកចិត្ត​ពី​អ្នកគាំទ្រ​យ៉ាង​ច្រើន​កុះករផង​ដែរ។ ​ការប្រកួតមានរយៈពេល ១០នាទីក្នុងមួយជុំឬស្មើរនឹង ២១ពិន្ទុ ហើយក្រុមនីមួយៗ​ត្រូវ​ប្រកួត ​៣ជុំ ដែលស្មើនឹង ​៩៦ប្រកួតទៅតាមលទ្ធផលនៃការចាប់គូ នៅ​ក្នុង​កម្មវិធីសន្នីសីទ្ធ​សារ​ព័ត៌មាន​កាល​ពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ។

ការប្រកួត​របស់ក្រុមនិស្សិតមកពីសកលវិទ្យាល័យពិតជាមានជំនាញក្នុងការកាត់បាល់ បញ្ចូន​បាល់​និង​ការពារ​បានយ៉ាងល្អ។ កីឡាករនៃក្រុមនីមួយៗ ព្យាយាមទប់គ្នាទៅវិញទៅមក ដើម្បី​ដណ្តើម​បាល់​ និងរកទីតាំងល្អក្នុងការស៊ុតបញ្ជូលបាល់។ ចំណែកក្រុមវិទ្យាល័យវិញ មើល​ទៅ​ក៏​គួរ​ឲ្យ​រំភើប​ដូច​គ្នា​ផង​ដែរ ​ពួកគេបានដណ្តើមបាល់​ និង​ការពារ​បាល់​ចេញ​ពី​ការ​ប្រយុទ្ធ​របស់​ដៃគូ ​បានយ៉ាងល្អ ហើយ​អាច​បោះ​បាល់ចូល​ កន្រ្តក​ក្នុង​រយៈចម្ងាយ​ឆ្ងាយ​បាន​យ៉ាងងាយ​ស្រួល​ដើម្បី​ទទួល​បាន​ពិន្ទុ​បន្ថែម។ ​ពេលខ្លះការសុតបាល់មួយគ្រាប់ៗ និង ពិន្ទុប្រកៀកប្រកិតគ្នារវាងគូរប្រកួតនីមួយៗ បាន​ធ្វើឲ្យ​បេះដូង​អ្នកទស្សនា​ញាប់ញ័រគ្រប់​ៗគ្នានឹង​ពោពេញ​ទៅដោយការ​ស្រែក​ហូរ​ពី​សំណាក់​អ្នកគាំទ្រ​កងរំពង​ពេញទីលាន ធ្វើអោយបរិយាកាសនៃការប្រកួតពិតជាមានភាពរំភើបរីករាយមែនទែន។ នៅ​ពេលដែលបាល់បានបោះចូលក្នុងកន្រ្តក បាន​ធ្វើឲ្យសម្លេង​ហោរបស់អ្នក​ទស្សនាបន្លឺឡើង​យ៉ាង​ខ្លាំង។

​ការប្រកួតរបស់ក្រុមមហាជននារី ​ក៏មិនអន់​ជាង​បុរសដែរ​ ក្រោយដណ្តើមបានបាល់ ពួកគេព្យាយាម​រត់​គេច​ពីកីឡាការនីផ្សេងទៀតទៅជិត​កន្ត្រកដើម្បីស៊ុតបញ្ជូល។ ពិតមែនថាជានារី តែដែលពួកគាត់ បាន​ព្យាយាម​បញ្ចេញ​អស់​កម្លាំងកាយចិត្តក្នុងការប្រកួតដើម្បីបន្តឈានទៅរកជ័យជំនះនៅវគ្គបន្ត ដែល​ធ្វើឲ្យ​អ្នកទស្សនាបានទះដៃអបអរសាទរកងរំពងពេញពហុកីឡាដ្ឋាន ទន្ទឹម​នឹងការ​ប្រកួត​របស់​មហាជន​បុរស​ មានភាពប្រជែងគ្នាខ្លាំងក្លា ចលនានៃ​ការលេងពោរពេញ​ទៅដោយភាពរហ័ស​រហួន​នឹង ​សាមគ្គី និងភាពឆ្លាតវៃក្នុងការគ្រប់គ្រងការប្រកួត ខ្លាំងណាស់ នេះការប្រកួតប្រជែងដ៏ខ្លាំងក្លា មិន​ថាក្រុមណានោះទេ​ គ្រប់ការប្រកួតគ្រប់វិញ្ញាសា​តែងតែផ្ទុះសម្លេង​ហ៊ូកញ្ជ្រៀវជានិច្ចរាល់​គ្រាប់​បាល់​ដែល​បានស៊ុតបញ្ចូល។

ជាលទ្ធផល​នៃការប្រកួតជម្រុះ​នេះ មានតែ ៨ ក្រុមប៉ុណ្ណោះនៃវិញ្ញាសានីមួយ នឹងត្រូវប្រកួតគ្នាបន្ត ដែល​អាច​ឡើងទៅវគ្គបន្ត ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃវិញ្ញាសានីមួយៗ ហើយការប្រកួតនិង បន្ត​ទៅក្រុមឈ្នះ​ទាំង ៤​ក្រុមនឹងឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់​មកក្រុមឈ្នះ​ទាំង​២​ នឹង​វគ្គផ្តាច់ព្រ័ត្រ​ ដណ្តើមយកជើងឯក និងជើងឯករង ចំណែក​ក្រុមដែលចាញ់​ទាំងពីរនៃវគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​នឹងត្រូវប្រកួតគ្នាយកចំណាត់ថ្នាក់លេខ​៣ផងដែរ​នៃ​វិញ្ញាសា​និមួយ​ៗ។

ការ​ប្រកួត​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​ និងវគ្គផ្តាច់ព្រ័ត្រ ​នឹងធ្វើឡើងនៅថ្ងៃទី២៩ តុលា ឆ្នាំ២០២២ ចាប់​ពី​វេលា​ម៉ោង​ ៨ព្រឹក​ នៅ​ពហុ​កីឡដ្ឋានជាតិ​អូឡាំពិក។ ​

ជើងឯកលើវិញ្ញាសាទាំង ៤កម្រិត (ឧត្តមសិក្សា មធ្យមសិក្សា មហាជនបុរស មហាជននារី) នឹងទទួលបាន៖

• ចំណាត់ថ្នាក់លេខ ១ ទទួលបានប្រាក់រង្វាន់ ១.៥០០.០០០ រៀល អមដោយមេដាយកិត្តិយស និងពានផងដែរ

• ចំណាត់ថ្នាក់លេខ ២ ទទួលបានប្រាក់រង្វាន់ ១.០០០.០០០ រៀល អមដោយមេដាយកិត្តិយស

• ចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ ៦០០.០០០ រៀល អមដោយមេដាយកិត្តិយស

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី