• 2022-10-21 13:11:37
  • ព័ត៌មាន

Ronaldo និង​កីឡាករ ១០រូប​ទៀត​មិន​ទទួល​បាន​សំឡេង​ឆ្នោត​សោះ​ក្នុង​ពាន Ballon d'Or

  • 2022-10-21 13:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo និង​កីឡាករ​ ១០រូប​ទទួល​បាន​ពិន្ទុ ០ នៅ​ក្នុង​ការ​បោះឆ្នោត​ពាន​រង្វាន់ Ballon d'Or សម្រាប់​ឆ្នាំ២០២២។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal

Ronaldo ជាប់​លេខ ២០ សម្រាប់​ពាន​ Ballon d'Or នេះ ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​ជាង​គេ​ក្នុង​រយៈពេល ១៧ឆ្នាំ​ចុង​ក្រោយ​នៃ​អាជីព​កីឡាករ​រូប​នេះ។ ការ​ជាប់​ចំណាត់ថ្នាក់​លេខ​ ២០នេះ​គឺ​ ដោយសារ​តែ​ស្នាដៃ និង​សមិទ្ធផល​របស់​ Ronaldo ដែល​ធ្លាប់​បាន​សាង​ឡើង​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។

ចំណែក​ឯ Benzema វិញ​ទទួល​បាន​ពិន្ទុ​ដល់​ទៅ ៥៤៩ពិន្ទុ ដោយ​ក្នុង​នោះ​ចៅក្រម ៨៩ ចំណោម ៩៤រូប​ជ្រើសរើស​យក​លេខ ១។

ការ​បោះឆ្នោត​សម្រាប់​ពាន​ Ballon d'Or ឆ្នាំ​នេះ​គឺ​រើស​ឡើង​ដោយ​អ្នក​កាសែត​មក​ពី​ប្រទេស​ចំណាត់ថ្នាក់ FIFA ខ្ពស់​ជាង​គេ ១០០ប្រទេស។ អ្នក​កាសែត​ទាំង​អស់​តម្រូវ​ឱ្យ​ជ្រើស​យក​កីឡាករ ៥នាក់ ដោយ​ក្នុង​នោះ​ចំណាត់ថ្នាក់​លេខ​១ គិត​ ៦ពិន្ទុ លេខ២ គិត ៤ពិន្ទុ លេខ៣ ចំនួន ៣ពិន្ទុ លេខ៤ ២ពិន្ទុ និង​១ពិន្ទុ សម្រាប់​ចំណាត់ថ្នាក់​លេខ ៥។

កីឡាករ​ ១០រូប​ទៀត​ដែល​មិន​ទទួល​បាន​សំឡេង​ឆ្នោត​សោះ​នោះ​គឺ Harry Kane (អង់គ្លេស និង Spurs) Trent Alexander-Arnold (អង់គ្លេស និង Liverpool) Phil Foden (អង់គ្លេស និង Man City) Bernardo Silva (ព័រទុយហ្គាល់ និង Man City) Joao Cancelo (ព័រទុយហ្គាល់ និង Man City) Joshua Kimmich (អាល្លឺម៉ង់ និង Bayern Munich) Mike Maignan (បារាំង និង AC Milan) Christopher Nkunku (បារាំង និង RB Leipzig) Darwin Nunez (អ៊ុយរុយហ្គាយ និង Liverpool) និង Antonio Rudiger (អាល្លឺម៉ង់ និង Real Madrid)៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី