• 2022-10-05 13:15:00
  • ព័ត៌មាន

គ្រូ Man Utd៖ Ronaldo មិន​សប្បាយ​ចិត្ត​ឡើយ

  • 2022-10-05 13:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Erik Ten Hag អ្នក​ចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​ក្នុង​ថ្ងៃ​ពុធ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo មិន​សប្បាយចិត្ត​ឡើយ ក្រោយ​មិន​បាន​ចូល​លេង​កាល​ពី​ប្រកួត​ប៉ះ​នឹង​ក្លឹប​មេឃខៀវ​ Manchester City ក្នុង​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

ក្លឹប​បិសាច​ក្រហម​បាន​ចាញ់​ក្លឹប​គូ​ប្រជែង​រួម​ក្រុង​ជាមួយ​គ្នា ក្នុង​លទ្ធផល ៦ ទល់​នឹង ៣។

លោក Ten Hag បាន​លើកឡើង​ថា៖ «[Ronaldo] មិន​សប្បាយ​ចិត្ត នៅ​ពេល​ដែល​គេ​មិន​បាន​លេង​កាល​ពី​ថ្ងៃ​អាទិត្យ»។

នៅ​ក្នុង​ប្រកួត​ប៉ះ​នឹង​ Manchester City កីឡាករ​ល្បី​ជនជាតិ​ព័រទុយហ្គាល់​មួយ​នេះ​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​លេង​នោះ​ទេ។ ជាមួយ​គ្នា​នេះ​ដែរ លោក Ten Hag បាន​លើក​ហេតុផល​ថា ដោយ​សារ​តែ​មិន​ចង់​ឱ្យ Ronaldo បាក់​មុខ ទើប​លោក​មិន​ដាក់​គេ​ចូល​លេង។

«នៅ​ពេល​ដែល​គេ​នាំ​មុខ​យើង ៤-០ ឬ ៦-១ ខ្ញុំ​និយាយ​ថា ខ្ញុំ​មិន​ដាក់​ [Ronaldo] ចូល​លេង​ ដោយ​សារ​តែ​ខ្ញុំ​គោរព​គេ»។ នេះ​ជា​ការ​លើកឡើង​របស់​គ្រូ​បង្វឹក​ក្លឹប​ Manchester United។

ស្រប​ពេល​ដែល​ក្លឹប​មួយ​នេះ​នឹង​ប៉ះ​ជាមួយ​ក្លឹប​ស៊ីប្រ៊ូស Omonia នៅ​ថ្ងៃ​ស្អែក​ក្នុង​ក្របខ័ណ្ឌ Europa Leauge លោក Ten Hag បាន​បន្ថែម​ថា Ronaldo នៅ​តែ​មាន​អារម្មណ៍​ល្អ​ ហើយ​នៅ​ហ្វឹកហាត់​បាន​ធម្មតា​ទេ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់