• 2022-08-30 07:31:42
  • ប្រដាល់

ផាន ផាន់ណាត់៖​ ស្រឡាញ់​ ឡៅ ចិត្រា​ ចាន់ ប៊ុនហឿន ​ទើប​ជំរុញ​ខ្លួន​ចាប់​អាជីព​ប្រដាល់​

  • 2022-08-30 07:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​បាត់ដំបង​ ផាន ផាន់ណាត់​ ថា​កីឡាករ​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​នោះ​គឺ​ ឡៅ​ ចិត្រា​ និង​ ចាន់​ ប៊ុនហឿន​ ជា​ហេតុ​ជំរុញ​ខ្លួន​ឲ្យ​ចាប់​អាជីព​ប្រដាល់​មក​ដល់​ពេល​នេះ។​

កីឡាករ ផាន​ ផាន់ណាត់

ផាន ផាន់ណាត់​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ឆ្នាំ​ ២០១៨​ រូប​គេ​បាន​មើល​ការ​ប្រកួត​របស់​ ឡៅ​ ចិត្រា​ ចាន់​ ប៊ុនហឿន​ ធ្វើ​ឲ្យ​ខ្លួន​ចាប់​ស្រឡាញ់​ និង​ចូលចិត្ត​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ។​ ដោយ​សារ​មាន​ទំនាក់ទំនង​ជា​មួយ​រៀមច្បង​ វង្ស វិឆ័យ​ ក៏​បាន​ឲ្យ​ខ្លួន​ចូល​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​ឆត្រយោង​ ៩១១។​

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បង្ហើប​ក្ដី​ស្រមៃ​ក្នុង​អាជីព​ឈឺ​សាច់​នេះ​ថា​ ចង់​បាន​ខ្សែក្រវាត់​ ចង់​ល្បីឈ្មោះ​ដូច​រៀមច្បង​ផ្សេងៗ​ដែរ ដូច្នេះ​មាន​តែ​ការ​ខំប្រឹង​តស៊ូ​ទៀត​ប៉ុណ្ណោះ​ទើប​ឈាន​រក​ភាព​ជោគជ័យ​នេះ​បាន។​ ផាន់ណាត់​ មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់​ដែរ​ ដែល​មាន​ឱកាស​លេង​ខ្សែក្រវាត់​ខារ៉ាបាវ​ឥលូវ​នេះ​នៅ​បាយ័ន​ហើយ​ តែ​ធ្វើ​មិន​សូវ​បាន​ល្អ​ដោយ​សារ​ខ្លួន​នៅ​ខ្ចី​ជាងគេ។​ រូប​គេ​ប្ដេជ្ញា​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​ស្វែង​រក​ឱកាស​លេង​ខ្សែក្រវាត់​ជា​ថ្មី​ទៀត។​

ផាន់ណាត់ ពេល​ប៉ះ ទួន ប៉េ

រំលឹក​ដែរ​ថា​ ផាន ផាន់ណាត់​ ជា​សិស្ស​គុន​នៃ​ក្លឹប​ប្រដាល់​ឆត្រយោង​ ៩១១។​ រូប​គេ​ប្រឡូក​គុន​ខ្មែរ​ប្រហែល​ ៤​ឆ្នាំ​មក​ហើយ។​ បច្ចុប្បន្ន​កីឡាករ​រូប​នេះកំពុង​លេង​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​នៅ​សង្វៀន​បាយ័ន៕​

ចិត្រា និង ប៊ុនហឿន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់