• 2022-08-18 07:13:52
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​​ហាប់គីដូ៖​ សិស្ស​តិច​ ឬ​ច្រើន ​សកម្មភាព​ហ្វឹកហាត់​មាន​ជា​ប្រចាំ​ និង​ស្វាគមន៍​ជា​និច្ច​ចំពោះ​អ្នក​ចង់​ហាត់​

  • 2022-08-18 07:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ជំងឺ​កូវីដ​ បាន​ធូរស្រាល​ប្រភេទ​កីឡា​ផ្សេងៗ​ចាប់​មាន​សកម្មភាព​ជា​ហូរហែ​ រួម​ទាំង​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ឡើង​វិញ​ក្នុង​នោះ​សហព័ន្ធ​កីឡា​ហាប់គីដូ​ក៏​ដូច​គ្នា​ផង​ដែរ​ ខណៈ​ពេល​នេះ​សិស្ស​ចាស់​ សិស្ស​ថ្មី​ចេញ​ចូល​ជា​បន្តបន្ទាប់។​

ទិដ្ឋភាពហ្វឹកហាត់កន្លងទៅ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ខ្មែរ​កីឡាហាប់គីដូ​ លោក គង់ ចាន់ធីណា​ បាន​ឲ្យ​ដឹង​ថា​សហព័ន្ធ​គឺ​ចាប់​ផ្ដើម​សកម្មភាព​ហ្វឹកហាត់​ច្រើន​ខែ​មក​ហើយ​ដែរ​នៅ​ក្លឹប​លោក​ ហ៊ុន​ ច័ន្ទរាជ្យ។​ ចំពោះ​សិស្ស​ចាស់ៗ​មួយ​ចំនួន​ក៏​បាន​វិល​ចូល​មក​ហ្វឹកហាត់​វិញ​ជា​ធម្មតា​ ប៉ុន្តែ​ខ្លះៗ​ទៀត​ក៏​មិន​ទាន់​មក​ដែរ។​

ចំពោះ​ចរន្ត​សិស្ស​ចូល​ហ្វឹកហាត់​អំឡុង​ពេល​នេះ​គឺ​មិន​ទៀងទាត់​នោះ​ទេ​ ពោល​ពេល​ខ្លះ​អ្នក​ចាស់​មក​វិញ​ក៏មាន ពេល​ខ្លះ​ទៀតក៏មាន​ថ្មី​ចូល​ជា​បន្តបន្ទាប់​ដែរ។​ យ៉ាងណា​សហព័ន្ធ​នៅ​តែ​ទទួល​ស្វាគមន៍​ជា​និច្ច​ចំពោះ​អ្នក​ចង់​ហ្វឹកហាត់​បែប​សុខភាព​ ចង់​បាន​សុខភាព​ល្អ​ និង​ចង់​មាន​ភាព​រហ័សរហួន​អាច​ទាក់ទង​មក​ហ្វេសបុក​ផេក​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ហ្វឹកហាត់ (លេខ​ទំនាក់ទំនង​ 069 212 162)៕​

លោក គង់ ចាន់ធីណា​ និងសិស្សៗ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់