• 2022-08-12 11:14:37
  • ព័ត៌មាន

Metfone ចាប់ដៃគូជាមួយ Mineski ដែលជាកិច្ចសហការដ៏ធំបំផុតរហូតក្នុងវិស័យ eSports

  • 2022-08-12 11:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«លើកស្ទួយវិស័យកីឡាអេឡិចត្រូនិច នៅកម្ពុជា»

នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ ក្រុមហ៊ុនមិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា បានចុះកិច្ចសហការជាមួយនឹងក្រុមហ៊ុន MINESKI GLOBAL ដែលជាក្រុមហ៊ុនឯកទេសខាងប្រតិបត្តិការ និងរៀបចំព្រឹត្តិការណ៍កីឡា eSport ក្នុងតំបន់អាស៊ីអាគ្នេយ៍។

នេះ ជាកិច្ចសហការដំបូងបំផុត និងធំជាងគេនៅប្រទេសកម្ពុជា ។ ការចុះកិច្ចព្រមព្រៀងមួយនេះ ធ្វើឡើងដើម្បីលើកស្ទួយវិស័យកីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនជាងមុន។

លើសពីនេះទៅទៀតនោះ ក្រុមហ៊ុនទាំងពីរ មិនត្រឹមតែលើកស្ទួយ និងជម្រុញការប្រកួតកីឡាអេឡិចត្រូនិច (eSport) ប៉ុណ្ណោះទេ ប៉ុន្តែនឹងមានគម្រោងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងវិស័យ eSport បន្ថែមទៀត។

គោលការណ៍នេះ ធ្វើឡើងដើម្បីអភិវឌ្ឍន៍ និងផ្ដើមគំនិត ដល់យុវជនសម័យថ្មី ឱ្យចូលរួម និងស្វែងយល់បន្ថែមពីប្រភេទកីឡាអេឡិចត្រូនិចមួយនេះ។ ព្រឹត្តិការណ៍ នៃការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីនេះ គឺមានការចូលរួមពីសំណាក់លោក Ronald Robins ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Mineski និងអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក Phung Van Cuong រួមជាមួយនឹងក្រុមការងារជាច្រើនទៀតក៏មានវដ្ដមាននៅក្នុងនោះផងដែរ។ eSports កំពុងតែទាក់ទាញអ្នកទស្សនារាប់លានអ្នក។ ជាក់ស្ដែងការប្រកួតកីឡារបស់ eSports ក្នុងមួយឆ្នាំមានរហូតដល់ទៅរាប់រយដងឯណោះ ក្នុងនោះមានទាំងការប្រកួតទាំងធំ និងតូច។

ហើយថ្មីៗនេះ eSports ក៏បានក្លាយជាកីឡាមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games)ផងដែរ។ ថ្វីដ្បិតតែ ឧស្សាហកម្មហ្គេមនៅប្រទេសកម្ពុជា ទើបតែចាប់ផ្ដើមលេចរូបរាង ប៉ុន្តែវាពិតជាមានសន្ទុះ និងចំនួនអ្នកចូលរួមលេងច្រើនមែនទែន ក្នុងនោះមានរហូតដល់ ៨០% នៃក្រុម Genz។

កាលពីឆ្នាំ ២០១៧ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានទទួលស្គាល់វត្តមានរបស់ eSports។ eSport ត្រូវបានចាត់ទុកថាជាសកម្មភាពកីឡាមួយ ព្រោះថាអ្នកលេង មានការរៀបចំ និងការហ្វឹកហាត់ជាច្រើន និយាយរួមដូចប្រភេទកីឡាបែបប្រពៃណីផងដែរ។

មិត្តហ្វូនមានអ្នកលេង Mobile Legends: Bang Bang រាប់លាននាក់ ដែលមានចំណែកទីផ្សារ 90 ភាគរយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងអ្នកលេងប្រចាំថ្ងៃរាប់រយពាន់នាក់នៅលើបណ្តាញរបស់មិត្តហ្វូន។

មិនត្រឹមតែសហការក្នុងការប្រឹក្សាយោបល់និងការរៀបចំព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែ Mineski ក៏ផ្តល់នូវដំណោះស្រាយ eSport ដើម្បីចូលមើលការយល់ដឹងរបស់ GenZ ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ Mineski សង្ឃឹមថានឹងអាចគាំទ្រ Metfone ឱ្យក្លាយជាជម្រើសលេខ1 សម្រាប់បទពិសោធ eSport នៅលើឧបករណ៍ចល័តក្នុងប្រទេសកម្ពុជាហើយ Mineski ក៏បានក្លាយជាស្ពានលេខ 1 សម្រាប់ក្រុមហ៊ុនដែលចង់ស្វែងរក eSport ជាដំណោះស្រាយយុទ្ធសាស្ត្រទីផ្សារ។

ជាមួយនឹងការរួមចំណែករបស់ក្រុមហ៊ុនឈានមុខគេទាំងពីរនៅក្នុងវិស័យ eSport ក្រុមហ៊ុន Mineski និង Metfone សង្ឃឹមថានឹងធ្វើវិជ្ជាជីវៈកីឡាអេឡិចត្រូនិក ដែលនាំមកនូវបទពិសោធវិជ្ជមាននៅក្នុងវិស័យដូចជា Gamertainment, Gameducation, gamification -ល- ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី