• 2022-05-23 07:10:23
  • ព័ត៌មាន

ដើម្បី​ជាតិ​! ​សុខ​ឡុង ​ម្ចាស់​មេដាយ​សំរឹទ្ធ​ ប្រឹង​លោត​ទាត់​វៀតណាម ​រហូត​ដាច់​សរសៃ​ ACL ​ជង្គង់​

  • 2022-05-23 07:10:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ ​ឈុន ​សុខឡុង ​ម្ចាស់​មេដាយ​សំរឹទ្ធ​តេក្វាន់​ដូ​កម្ពុជា ​បាន​រង​របួស​ដាច់​សរសៃ​ជង្គង់ ACL ​ហើយ ​ក្រោយ​ពី​ធ្វើ​ការ​ពិនិត្យ​ម៉ត់ចត់​ទៅ​។

​កីឡាករ​មក​ពី​ខេត្ត​បាត់ដំបង​ខាង​លើ​បាន​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម​ប្រទេស​វៀតណាម​កន្លង​ទៅ។ ​រូបគេ​ទទួល​បាន​មេដាយ​សំរឹទ្ធ ​ក្រោយ​ពី​យក​ឈ្នះ​កីឡាករ​មីយ៉ាន់ម៉ា ​ហើយ​ឡើង​ទៅ​ជួប​វៀតណាម​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ហើយ​ក៏​រង​របួស​អំឡុង​ពេល​ប្រកួត។ ​របួស​នោះ​កើត​ឡើង ដោយសារ​តែ​រូបគេ​បាន​ព្យាយាម​លោត​ទាត់​កីឡាករ​វៀតណាម ហើយ​ធ្លាក់​មក​វិញ​នៅ​សល់​ជើង​មួយ​ចំហៀង​ក៏​ក្រឡាច់​ជង្គង់​តែ​ម្ដង។ ភ្លាម​ៗ ​សុខឡុង ​​មិន​អាច​ដើរ​បាន​នោះ​ទេ ​ដោយ​ត្រូវ​គេ​លើក ហើយ​ការ​បំពាក់​មេដាយ​វិញ រូបគេ​ព្យាយាម​ដើរ​ទៅ​ពាក់​ទៀត។

​ក្រោយ​ពី​ប្រកួត​ចប់ ​ខាង​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​និង​ខាង NOCC ​របស់​កម្ពុជា​ក៏​បាន​បញ្ជូន​គេ​ទៅ​ពេទ្យ​ដើម្បី​ពិនិត្យ​ផង​ដែរ។ ជា​លទ្ធផល​ឃើញ​ថា​ជង្គង់​របស់ សុខឡុង ​បាន​ដាច់​សរសៃ​ទៅ​ហើយ ដែល​គេ​ហៅ​ថា ACL ​។ ​របួស​នេះ ​តម្រូវ​ឱ្យ​គេ​សម្រាក​ព្យាបាល​រហូត​ដល់​៦​ខែ​ឯ​ណោះ ​ហើយ​ក្រោយ​ពី​នោះ​មក​ទៀត ​នឹង​ចូល​ហាត់​វិញ​តិច​ៗ ប្រសិន​បើ​របួស​ជា​សះស្បើយ​ល្អ។ គេ​រំពឹង​ថា​នឹង​អាច​ជា​ទាន់​ពេល ​ដើម្បី​ប្រកួត​ស៊ីហ្គេម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប្រសិន​បើ​ទទួល​បាន​ការ​ព្យាបាល​ល្អ ​និង​ឆាប់​ជា។

​កីឡាករ​ចូល​ហាត់​តេក្វាន់ដូ​តាំង​ពី​ឆ្នាំ​២០១៦​មក​នេះ ​ធ្លាប់​បាន​ចូល​រួម​ប្រកួត​លើ​កម្មវិធី​ជា​ច្រើន​មក​ហើយ ​និង​បាន​មេដាយ​ខ្លះ​ៗ​ផង​ដែរ​កន្លង​មក​ឱ្យ​កម្ពុជា។ ​បច្ចុប្បន្ន​ សុខឡុង ​នៅ​សម្រាក​ព្យាបាល​នៅ​ផ្ទះ និង​មាន​ម្ដាយ​នៅ​មើល​ថែ៕

អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី