- 2022-04-22 02:42:20
- ព័ត៌មាន
កាន់តែជក់ចិត្ត! លីគអាជីព MPL-KH វគ្គ Spring Split ឈានដល់៤ក្រុមចុងក្រោយ
- 2022-04-22 02:42:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែជក់ចិត្ត! លីគអាជីព MPL-KH វគ្គ Spring Split ឈានដល់៤ក្រុមចុងក្រោយ
ចន្លោះមិនឃើញ
បន្ទាប់ពីការប្រកួតវិលជុំសន្សំពិន្ទុអស់ពេលជាច្រើនសប្តាហ៍ លីគអាជីពកីឡាអេឡិចត្រូនិក MPL-KH នៅកម្ពុជាសម្រាប់វិញ្ញាសា Mobile Legends: Bang Bang បានរកឃើញក្រុមខ្លាំង៤ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។
វាបានក្លាយជាការប្រកួតវិលជុំសន្សំពិន្ទុដ៏ស្វិតស្វាញ និងរំភើបរីករាយបំផុតដោយក្រុមខ្លាំងទាំង៨បានជួបប្រកួតគ្នាទាំងអស់។ ក្រោយការប្រកួតសន្សំពិន្ទុជាច្រើនសប្តាហ៍ ក្រុមខ្លាំង Impunity KH ទទួលបានពិន្ទុច្រើនជាងគេដើម្បីឈរលើកំពូលតារាង ហើយក៏មានសមាជិកក្រុមជាច្រើនបានក្លាយជាកីឡាករឆ្នើមប្រចាំក្រុមនីមួយៗដោយសារពួកគេប្រកួតបានល្អឥតខ្ចោះ។
លទ្ធផលការប្រកួតវគ្គខ្វែង ក្រុម Team MAX ទទួលបានជ័យជម្នះពីការប្រកួតដ៏ស្វិតស្វាញដោយលទ្ធផលបច្ចេកទេស ៣-២ លើក្រុម Logic Esports ដើម្បីបានកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ស្របពេល ក្រុមខ្លាំង Impunity KH ក៏បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយបានលត់ក្រុម Infamous LG ដោយលទ្ធផលតដៃមិនរួច ៣-០។
ចំណែកក្រុម Burn X Plax ក៏បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុម DG Quantum ដោយលទ្ធផល ៣-១ ខណៈក្រុមល្បីឈ្មោះ See You Soon បានលត់ក្រុម Divinity SaGa ដោយលទ្ធផលតដៃមិនរួច ៣-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣-២៤ ខែមេសានេះចាប់ពីវេលាម៉ោង១១នាទីព្រឹកទៅនៅផ្សារទំនើបអ៊ីអនសែនសុខ រាជធានីភ្នំពេញ។ លោកអ្នកអាចស្វែងព័ត៌មានពីកម្មវិធីប្រកួតតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ MLBB KH FB។
ប្រាក់រង្វាន់សរុប៤ម៉ឺនដុល្លារសម្រាប់ក្រុមជយលាភីដែលទទួលបានដូចខាងក្រោម៖