• 2022-04-19 13:32:17
  • ព័ត៌មាន

ស្រាំង ទិត្យ​ឈី​ ចេញ​មុខ​បកស្រាយឆ្លើយតប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​ Angkor Tiger

  • 2022-04-19 13:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ស្រាំង ទិត្យ​ឈី បាន​ធ្វើ​ការ​ចេញ​មុខ​បកស្រាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៉ុក​របស់​ខ្លួន​អម្បាញ់មិញ​នេះ​ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​ Angkor Tiger ដែល​បាន​លុប​ចោល​កិច្ច​សន្យា​រវាង​ក្លឹប​និង​ខ្លួន​ដោយ​គ្មាន​សំណង​ដោយ​សារ​តែ​មិន​គោរព​វិន័យ​។

បើ​តាម​សេចក្ដី​ថ្លៃងការណ៍​របស់​ Angkor Tiger ទិត្យ​ឈី​ត្រូវ​បាន​ក្លឹប​បញ្ចប់កុងត្រា​ដោយ​គ្មាន​សំណង​ ដោយ​សារ​តែ​មាន​អាកប្បកិរិយា​មិន​សមរម្យ​ចំពោះ​ក្លឹប​ ​មិន​បាន​គោរព​វិន័យ​ដូច​ជា​មក​ហ្វឹកហាត់​យឺតយ៉ាវ​ និង​ការ​ឈប់​សំរាក​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់​ ដោយ​ចង់​ឃើញ​ការ​កែប្រែ​កំហុស​ខាង​ក្លឹប​ក៏​ព្យាយាម​ចរចា​ជា​ច្រើន​លើក​ច្រើន​សារ​ ប៉ុន្តែ​ត្រូវ​កីឡាករ​រូប​នេះ​បដិសេធ​ មិន​ទទួល​ស្គាល់​កំហុស​។

ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​មួយ​នេះ​ ស្រាំង ទិត្យ​ឈី​ ក៏​បាន​បកស្រាយ​ថា​ គេ​​ពិត​ជា​ធ្លាប់​បាន​មក​ហ្វឹកហាត់​យឺតយ៉ាវ​ និង​ធ្លាប់​អវត្តមាន​ពិត​មែន​ក៏​ប៉ុន្តែ​ក៏​បាន​ជូន​ដំណឹង​ទៅ​គ្រូ​ផង​ដែរ​ដោយ​បាន​សូមទោស​ត្រឹម​ត្រូវ​ ហើយ​គ្រូ​ក៏​ថា​អត់​មាន​បញ្ហា​អី​ដែរ​ ហើយ​គេ​ក៏​បាន​ត្រូវ​បាន​ក្លឹប​កាត់​ប្រាក់​ខែ​ទៅ​តាម​វិន័យ​ទាក់ទង​នឹង​កំហុស​មួយ​នេះ​ផង​ដែរ​។

កីឡាករ​ ទិត្យ​ឈី​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ​មិន​ដែល​បាន​ឃើញ​ និង​ទទួល​​លិខិត​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ពី​ក្លឹប​ទេ​ ហើយ​ក៏​មិន​ដែល​បាន​ទទួល​ការ​ចរចា​ពី​ខាង​ក្លឹប​ម្ដង​ណា​ឡើយ​ទាក់ទង​នឹង​បញ្ហា​នេះ​ ដោយ​សុខ​ៗ​ខាង​ក្លឹប​ក៏​បញ្ចប់​កុងត្រា​ខ្លួន​តែ​ម្ដង​។

កីឡាករ​ខាង​លើ​ក៏​បាន​បន្ត​ផង​ដែរ​ថា​ ទាក់ទង​នឹង​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៉ុក​របស់​ខ្លួន​កន្លង​មក​ទាក់ទង​នឹង​រឿង​ Angkor Tiger ផ្ដាច់​កុងត្រា​ខ្លួន​គឺ​ដោយសារ​តែ​ គេ​ចង់​ឲ្យ​សាធារណៈ​ជន​ ដើម្បី​ឲ្យ​ក្លឹប​រក​ដំណោះស្រាយ​ឲ្យ​គេ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​កិច្ចសន្យា​ដោយ​គ្មាន​សំណង​ពី​ Angkor Tiger នេះ​ ទិត្យ​ឈី​ក៏​បាន​ធ្លាប់​​ដាក់​ពាក្យ​សុំ​អន្តរាគមន៍​ពី​ខាង​សហព័ន្ធ​កីឡាបាល់ទាត់​ផង​ដែរ​ដោយ​ដោះ​ស្រាយ​ខាង​ក្លឹប​បាន​ព្រម​បង់​សំណង​ឲ្យ​ទិត្យឈី​ចំនួន​ប្រាក់​ខែ​៣ខែ​ ហើយ​កីឡាករ​នេះ​ក៏​យល់​ព្រម​ ប៉ុន្តែ​នៅ​ពេល​ដែល​ទិត្យ​ឈី​ទៅ​ទាមទារ​សំណង​ពី​ក្លឹប​ដូច​អ្វី​ដែល​បាន​ឯកភាព​គ្នា​ ខាង​ក្លឹប​មិន​ព្រម​ឲ្យ​ប្រាក់​ខែ​៣ខែ​ពេញ​ ឲ្យ​តែ​៥% នៃកិច្ចសន្យា២ឆ្នាំ ដែល​បង្ក​ឲ្យ​នាំ​មាន​រឿង​រ៉ាវ​បែប​នេះ​៕

ខាង​ក្រោម​នេះជា​វិដេអូ​បកស្រាយ​ទាំង​ស្រុង​របស់ កីឡាករ​ ស្រាំង ទិត្យ​ឈី​៖

ខាង​ក្រោ​មនេះជា​សេចក្ដីថ្លែការណ៍របស់​ Angkor Tiger៖

អានបន្ថែម៖

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី