• 2022-03-30 04:13:27
  • ព័ត៌មាន

ព្រហើន​ណាស់! ​Ring Girl ​ម្នាក់​ដើរ​តាម​គន្លង​ Elon Musk ​ហៅ​ពូទីន ​​ប្រកួត​គ្នា​

  • 2022-03-30 04:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jiselle Arianne ​ដែល​ជា Ring Girl ​ក្នុង​កម្មវិធី Bally Sports ​បាន​ហៅ​លោក​ពូទីន ​ប្រធានាធិបតី​រុស្ស៊ី​ឱ្យ​ឡើង​សង្វៀន​ប្រកួត​គ្នា ​ដោយ​នាង​ប្ដេជ្ញា​ថា​នឹង​យក​ឈ្នះ​ឱ្យ​បាន​។

​ដោយសារ​តែ​សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ​បាន​ធ្វើ​ឱ្យ​មាន​មតិ​ជា​ច្រើន​ស្អប់​លោក​ពូទីន​ជា​ខ្លាំង ព្រោះ​លោក​ជា​អ្នក​បញ្ជា​ទាហាន​រុស្ស៊ី​លើ​ប្រតិបត្តិការណ៍​លុកលុយ​ប្រទេស​ក្បែរ​ខាង​នេះ។ ​ដោយ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ​លោក Elon Musk ​សេដ្ឋី​មាន​ជាង​គេ​បំផុត​របស់​អាមេរិក ​បាន​ចេញ​មុខ​មក​ចង់​ប្រកួត​ជាមួយ​លោក​ពូទីន​ម្ដង​មក​ហើយ ​ដោយ​លោក​ចង់​សាក​ល្បង​គ្នា។

​ស្រាប់​តែ​ពេល​នេះ​ក៏​មាន Ring Girl ​ម្នាក់​ដែល​មាន​ចិត្ត​ក្លាហាន ហ៊ាន​ហៅ​លោក​ពូទីន​ឱ្យ​មក​ប្រកួត​គ្នា​លើ​សង្វៀន​ទៀត។ ​នាងJiselle Arianne ​បាន​បញ្ជាក់​ថា​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ការ​ប្រកួត​នេះ ​ហើយ​នឹង​វាយ​លោក​ពូទីន ប្រសិន​បើ​មាន​ការ​ប្រកួត​មែន។

​រំលឹក​ថា​លោក​ពូទីន​ក៏​ជា​អ្នក​កីឡា​ម្នាក់​ដែរ។ លោក​ជា​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ខ្មៅ​តេក្វាន់ដូ ​និង​យូដូ។ ​តែ​ដោយសារ​សង្គ្រាម​ដែល​លោក​ធ្វើ​នៅ​អ៊ុយក្រែន ​បាន​ធ្វើ​ឱ្យ​សហព័ន្ធ​តេក្វាន់ដូ​ពិភព​លោក​ប្រកាស​ដក​ខ្សែ​ក្រវ៉ាត់​ពី​លោក​វិញ​ទៅ​ហើយ​តាំង​ពី​ខែ​មុន៕

ប្រភព៖ The Sun អត្ថបទ៖ នរវិទូ

មតិយោបល់