• 2022-03-01 08:49:12
  • ព័ត៌មាន

តេក្វាន់ដូ​ពិភព​លោក ​ដក​ខ្សែ​ក្រវ៉ាត់​ខ្មៅ​​៩​ដាន់​ពី​ពូទីន​វិញ ​ក្រោយ​ឈ្លានពាន​អ៊ុយក្រែន

  • 2022-03-01 08:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin ​ត្រូវ​បាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ពិភព​លោក ​ដក​ខ្សែ​ក្រវ៉ាត់​ខ្មៅ​៩​ដាន់​វិញ​ហើយ ​ក្រោយ​ពី​លោក​បញ្ជា​ឱ្យ​ទ័ព​លុកលុយ​អ៊ុយក្រែន។

​រុស្ស៊ី ​បាន​លុកលុយ​អ៊ុយក្រែន ​កាល​ពី​ថ្ងៃ​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០២២​កន្លង​ទៅ ​ដោយ​សម្រុក​គ្រប​មក​លើ​អ៊ុយក្រែន ដោយ​បញ្ជូន​ទ័ព​រាប់​ម៉ឺន​នាក់​។ ​ខណៈ​ដែល​សង្គ្រាម​មួយ​នេះ​បាន​អូស​បន្លាយ​មក​ច្រើន​ថ្ងៃ​ហើយ ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ ​ភាគី​ទាំង​សង​ខាង​បាន​បន្ដ​ធ្វើ​ការ​ប្រយុទ្ធ​គ្នា ​និង​បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​។

ដោយសារ​តែ​ការ​ឈ្លានពាន​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​រុស្ស៊ី​ទទួល​បាន​ការ​ពិន័យ​ជា​ច្រើន ​ដោយ​សូម្បី​តែ​ផ្នែក​កីឡា​ក៏​បាន​ដាក់​ពិន័យ​លើ​ពួកគេ​ដែរ។ FIFA ​បាន​សម្រេច​ដក​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​ចេញ​ពី​ជម្រុះ World Cup 2022 ​។ UEFA ​បាន​ដក​ឈ្មោះ​ក្លឹប​នៅ​រុស្ស៊ី​មិន​ឱ្យ​លេង​ពាន​អន្ដរជាតិ​នៅ​អឺរ៉ុប។ ​ខណៈ​ដែល​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ​បាន​ប្រកាស​ឱ្យ​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់ ​មិន​ឱ្យ​មាន​អត្ពពលិក​រុស្ស៊ី​ចូល​លេង​បាន​នោះ​ទេ។

នៅ​ចុង​ក្រោយ​នេះ ​តេក្វាន់ដូ​ពិភព​លោក​ក៏​បាន​សម្រេច​ដក​ខ្សែ​ក្រវាត់​ខ្មៅ​៩​ដាន់​ពី​លោក​ពូ ទីន ​ថែម​ទៀត។ ដោយ​ខ្សែ​ក្រវ៉ាត់​នេះ លោក​ទទួល​បាន​តាំង​ពី​ឆ្នាំ​២០១៣​មក ក្នុង​នាម​ជា​អត្តពលិក​តេក្វាន់ដូរ​ជាន់​ខ្ពស់៕ ​

ប្រភព៖ Bangkokpost អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី