• 2022-02-03 12:06:31
  • ព័ត៌មាន

មាន​ដឹង​អត់! តាម​ពិត​ Honda​ ជា​អ្នក​វិនិយោគ​ក្រុមហ៊ុន​​​ផលិត​ម៉ូតូ​ហោះ​របស់​ជប៉ុន​នេះ​សោះ

  • 2022-02-03 12:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Keisuke Honda គ្រូ​បង្គោល​ជម្រើស​ជាតិ និង​ក្រុមហ៊ុន​ Mitsubishi Electric ជា​អ្នក​វិនិយោគ​ក្រុម​ហ៊ុន​ផលិត​យន្តហោះ​ដ្រូន A.L.I. Technologies ​ជា​ក្រុមហ៊ុន​ Start-up ​មាន​ទីតាំង​នៅ​ទី​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ដែល​បាន​ផលិត​ម៉ូតូ​ហោះ​ (Hoverbike) មាន​ឈ្មោះ​ថា​ Xturismo Limited Edition។​

លោក​ Honda ក៏​មាន​តួនាទី​ជា​ទីប្រឹក្សា​ពិសេស​របស់​ក្រុម​ហ៊ុន​ខាង​លើ​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​កម្ពុជា​ក៏​ជា​មូលហេតុ​មួយ ដែល​លោក​សម្រេច​ចិត្ត​ចូល​ភាគ​ហ៊ុន​ជាមួយ​ក្រុមហ៊ុន Start-Up នេះ​ផង​ដែរ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​របស់​ក្រុមហ៊ុន​ ALI Technologies លោក​ Honda បាន​លើកឡើង​ថា បញ្ហា​ចំនួន ៣ អាច​នឹង​ត្រូវ​ដោះស្រាយ​ដោយសារ​ដ្រូន។ «ទី​មួយ នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​ដូច​ជា កម្ពុជា និង​អ៊ូហ្គាន់ដា នៅ​មិន​ទាន់​មាន​ឈូស​ឆាយ​ផ្លូវ​គ្រប់គ្រាន់​នោះ​ទេ»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ចំណែក​ឯ​បញ្ហា​ចំនួន ២ទៀត​គឺ បញ្ហា​កង្វះ​អ៊ីនធឺណិត និង​បញ្ហា​សន្តិសុខ​សង្គម។

Hoverbike មួយ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ខាង​លើ​ ដាក់​លក់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ​ មាន​តម្លៃ​ជាង​ ៦៨០,០០០ដុល្លារ​។

ម៉ូតូ​ហោះ​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​ ដើរ​ដោយ​កម្លាំង​អាគុយ​ ដោយ​សាក​ថ្ម​មួយ​ពេល​ អាច​ប្រើ​ប្រាស់​បាន​ រយៈពេល​ ៤០​នាទី​ និង​ជិះ​លើ​អាកាស​បាន​រហូត​ទៅ​ដល់​ ១០០គីឡូម៉េត្រ​ ក្នុង​មួយ​ម៉ោង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​ថ្មីៗ​រាជរដ្ឋាភិបាល​ជប៉ុន​មាន​ការ​សាទរ​ការ​រក​ឃើញ​ Hoverbike នេះ​ជា​ខ្លាំង​ ដោយ​រំពឹង​ថា​ ម៉ូតូ​លើ​អាកាស​មួយ​នេះ​ នឹង​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ច្រើន​ ដែល​ជា​ពិសេស​គឺ​ប្រើ​ប្រាស់​ក្នុង​កាលៈទេសៈ​ ដែល​បន្ទាន់​ក្នុង​ពេល​មាន​ឧបហេតុ​ជា​ដើម​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី