- 2021-12-27 03:23:44
- ព័ត៌មាន
កីឡាករការ៉ាត់តេដូវិជ្ជមាន Covid-19 ២រូប ត្រូវបានក្រសួងអនុញ្ញាតឱ្យចូលប្រឡងបាក់ឌុប
- 2021-12-27 03:23:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករការ៉ាត់តេដូវិជ្ជមាន Covid-19 ២រូប ត្រូវបានក្រសួងអនុញ្ញាតឱ្យចូលប្រឡងបាក់ឌុប
ចន្លោះមិនឃើញ
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យកីឡាករ២រូប ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលព្យាបាលកូវីដ -១៩ គឺមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។
បេក្ខជនដែលវិជ្ជមានទាំង២រូប មិនត្រូវបានបញ្ចេញឈ្មោះឱ្យដឹងទេ ប៉ុន្តែបើតាមការឱ្យដឹងរបស់ផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និង កីឡាមុននេះ ពួកគេជាកីឡាករការ៉ាត់តេដូ ដែលរាជរដ្ឋាភិបាលបានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ៕