• 2021-11-28 04:59:25
  • ព័ត៌មាន

ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏ធំ WURKZ MOUNTAIN BIKE SERIES ចាប់ផ្តើមជុំទី១ហើយ

  • 2021-11-28 04:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយទង្ទឹងរង់ចាំអស់ជាច្រើនថ្ងៃខែមក ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏ធំអស្ចារ្យប្រចាំឆ្នាំឈ្មោះថា «WURKZ MOUNTAIN BIKE SERIES» បានចាប់ផ្តើមការប្រកួតជុំទី១ហើយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងភូមិសាស្ត្រទីលានភ្នំជាល ខេត្តកំពង់ស្ពឺ ទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះ បែងចែកការប្រកួតជា ១៣ ប្រភេទផ្សេងគ្នាទៅតាមកម្រិត សម្រាប់អ្នកជិះកង់ជំនាញ និងអ្នកដែលមានបទពិសោធន៍តិចតួចធ្វើការប្រណាំងជាមួយគូប្រជែងក្នុងកម្រិតដូចគ្នា។

ក្រោមការឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសហការរៀបចំឡើងដោយ Flying Bike 2 និងសហព័ន្ធ ខ្មែរ កីឡាទោចក្រយាន ព្រឹត្តិការណ៍មានអ្នកចូលរួមជិត ៥០០ នាក់ រួមមានកីឡាករ អ្នកជិះកង់ជំនាញ អ្នកជិះកង់ទូទៅទាំងក្មេងចាស់ប្រុសស្រី។

អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានអញ្ជើញចូលរួមប្រណាំងកង់ភ្នំមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជារំភើបណាស់ដែលភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បានចូលរួមលើកស្ទួយកីឡាជិះកង់ ដែលកំពុងមានការពេញនិយមខ្លាំង។ ហើយព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះទៀតសោតគឺជាវេទិកាដ៏មានសារៈសំខាន់មួយក្នុងការផ្តល់ឱកាសដល់កីឡាករ និងអ្នកជិះកង់ទាំងឡាយបញ្ចេញសមត្ថភាពរបស់ខ្លួន។ យើងពិតជាមានមោទកភាពណាស់ដែលបានឩបត្ថម្ភព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES នាពេលនេះ»។

ទន្ទឹមនឹងនេះ លោក Pierre Yves Catry ស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំក៏បង្ហាញក្តីរំភើបយ៉ាងដូច្នេះដែរថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះការប្រណាំងកង់ភ្នំឆ្នាំនេះ ដោយសារយើងទទួលបានអ្នកចូលរួមប្រកួតចំនួនច្រើនលើសពីការរំពឹងទុករបស់យើង»។

ក្នុងនោះ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ជាច្រើនអ្នករបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស ក៏បានចូលរួមការប្រណាំងកង់នេះផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES នឹងធ្វើឡើងចំនួន ៣ ជុំផ្សេងគ្នា ដោយជុំទី១នៅទីលានភ្នំជាល ជុំទី២នៅព្រែកលាប និងជុំទី៣នៅកំពូលភ្នំគីរីរម្យ៕

មតិយោបល់
អត្ថបទថ្មី