• 2021-10-17 03:21:36
  • ព័ត៌មាន

ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ គ្រោងដកសំណើរទិញក្លិប Saint-Étienne​ នៅលីគកំពូលបារាំង វិញហើយ

  • 2021-10-17 03:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានសប្តាហ៍មុន ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ត្រូវបានសារព័ត៌មាននៅប្រទេសបារាំង បានចុះផ្សាយថា ព្រះអង្គបានដាក់សំណើរទិញក្លិប Saint-Étienne​ ដែលជាក្លិបកំពុងប្រកបអាជីពនៅលីគកំពូលបារាំង។ ដំណើរការទិញក្លិបនេះ មិនទាន់បានសម្រេចផង ពេលនេះមានដំណឹងមកថា ព្រះអង្គ គ្រោងនឹងដកសំណើរវិញហើយ។

ក្លិប Saint-Étienne​ ចាប់ផ្តើមលេងរដូវកាលនេះ មិនទទួលបានលទ្ធផលល្អនោះទេ ដោយកំពុងស្ថិតនៅលេខ ២០ បាតតារាង Ligue 1។ ទន្ទឹមនឹងនេះ ក៏មានការប្រើប្រាស់អំពើហិង្សាពីសំណាកអ្នកគាំទ្រក្លិប Saint-Étienne​ ដែលជម្រុញឱ្យបញ្ហាកាន់តែរញ៉េរញ៉ៃខ្លាំងឡើងថែមមួយកម្រិតទៀត។

យោងតាមទំព័រហ្វេសប៊ុក Asean Football បានចុះផ្សាយថា ព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ គ្រោងនឹងដកសំណើរទិញក្លិប Saint-Étienne​​ ដោយសារហេតុផលទាំង២ដែលបានរៀបរាប់នៅខាងលើ។ ហើយការប្រកាសពីការដកសំណើរ នឹងធ្វើឡើងជាសាធារណៈនៅប៉ុន្មានថ្ងៃខាងមុខ ឆាប់ៗនេះ៕

ប្រភព៖ Asean Football ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី