• 2021-10-14 11:49:37
  • ព័ត៌មាន

Conor ដើរ​លេង​តាម​ផ្លូវ​នៅ​អ៊ីតាលី​ អម​ដោយ​អង្គរក្ស​៤នាក់​ និង​អ្នក​កាន់​កែវ​ស្រា​១នាក់​

  • 2021-10-14 11:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Conor McGregor ​កំពូល​កីឡាករ​ MMA កំពុង​ចំណាយ​ពេល​វិស្សមកាល​កម្សាន្ត​​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន​កញ្ញា​ Dee Devlin នៅ​ទីក្រុង​ Rome ប្រទេស​អ៊ីតាលី​។

កាល​ពី​ថ្ងៃ​ពុធ​ ម្សិលមិញ​ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​លេង​នៅ​តាម​ផ្លូវ​នៅ​ទីក្រុង​ Rome មួយ​នេះ​ ដោយ​អម​ដោយ​អង្គរក្ស​៤នាក់​ និង​អ្នក​កាន់​កែវ​ស្រា​ឲ្យ​ Conor ១នាក់។​

អង្គរក្ស​ និង​អ្នក​កាន់​កែវ​ស្រា​សុទ្ធ​តែ​ពាក់​អាវ​ធំ​ ក្រវាត់​ក​ រី​ឯ​ Conor និង​ដៃ​គូ​របស់​ខ្លួន​ពាក់​អាវ​យឺត​ និង​ខោ​ខូវបយ​សាមញ្ញ​ធម្មតា​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ជា​ច្រើន​បាន​ចោមរោម​ថត​ពួក​គេ​។

សកម្មភាព​ទាំង​នេះ​ហាក់​បី​ធ្វើ​ឲ្យ​ Conor សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​កំពូល​កីឡាករ​នេះ​ បាន​បង្ហោះ​វីដេអូ​ពី​សកម្មភាព​អ្នក​គាំទ្រ​ចោមរោម​ថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ ដោយ​ថែម​ទាំង​បាន​សរសេរ​បែប​ពេញ​ចិត្ត​នឹង​ការ​កម្សាន្ត​នៅ​ទី​ក្រុង​ Rome ប្រទេស​អ៊ីតាលី​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់