• 2021-09-10 10:18:56
  • ព័ត៌មាន

Trump គិត​ថា លោក​នឹង​ផ្ដួល​លោក Biden ក្នុង​ប្រកួត​ប្រដាល់​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ

  • 2021-09-10 10:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធានាធិបតី​ Donald Trump បាន​អះអាង​ក្នុង​សន្និសីទ​កាសែត​តាម​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​ថា លោក​នឹង​ផ្ដួល​ប្រធានាធិបតី​ដែល​កំពុង​កាន់​អំណាច​លោក Joe Biden តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។

លោក​បាន​និយាយ​ថា៖ "ខ្ញុំ​គិត​ថា គូ​ប្រជែង​ប្រដាល់​ដ៏​ស្រួល​បំផុត​សម្រាប់​ខ្ញុំ​គឺ Joe Biden ព្រោះ​ខ្ញុំ​គិត​ថា គាត់​នឹង​ដួល​យ៉ាង​លឿន​បំផុត... យ៉ាង​លឿន​បំផុត​តែ​ម្ដង។ [...] ខ្ញុំ​គិត​ថា Biden នឹង​ដួល​នៅ​ប៉ុន្មាន​វិនាទី​ដំបូង​ប៉ុណ្ណោះ"។

លោក Trump នឹង​ចូល​ធ្វើ​អ្នក​អត្ថាធិប្បាយ​នៅ​ក្នុង​ប្រកួត​ប្រដាល់​រវាង​លោក Evander Holyfield ដែល​ជា​អតីត​អ្នក​ប្រដាល់​អាមេរិក និង​លោក Vitor Belfort អ្នក​ប្រដាល់​គុន​ចម្រុះ​ជនជាតិ​ប្រេស៊ីល ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ថ្ងៃ​សៅរ៍​នេះ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់