• 2021-08-25 07:58:27
  • ព័ត៌មាន

ដាច់​ជើង​ទាំង​២​តាំង​ពី​អាយុ​១៤​ខែ ​ដោយសារ​គ្រួសារ​ចង់​ខ្លួន​នឹង​គ្រាប់​បែក​នៅ​វៀតណាម ​តស៊ូ​រហូត​បាន​លេង​ឱ្យជម្រើសជាតិអាមេរិក

  • 2021-08-25 07:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី Haven Shepherd បាន​ពិការ​ជើង​ទាំង​សងខាង​តាំង​ពី​អាយុ​១៤​ខែ ដោយសារ​តែ​ឪពុក​ម្ដាយ​​សម្រេច​ចិត្ត​បំផ្ទុះ​គ្រាប់​បែក​ប៉ង​ឲ្យ​ស្លាប់​មួយ​គ្រួសារ។

ដោយ​សារ​តែ​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​អាពាពិពាហ៍​ ម្ដាយ​ឪពុក​របស់ Shepherd បាន​ព្យាយាម​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ខ្លួន ទាំង​ដែល​ពរ​កូន​ក្នុង​ដៃ​​ក្នុង​ប្រទេស​វៀតណាម។ ពួក​គេ​​យល់​ឃើញ​ថា ប្រសិន​បើ​មិន​អាច​នៅ​​រស់​នៅ​ជាមួយ​គ្នា​ដូច​បំណង ពួក​គេ​នឹង​ប៉ង​ស្លាប់​​រួម​គ្នា​តែ​ម្ដង។

គ្រប់​យ៉ាង​ទេវតា​បាន​ចារ សម្លេង​គ្រាប់​បែក​បាន​ផ្ទុះ​ធ្វើ​ឲ្យ​ស្លាប់​ម្ដាយ​ឪពុក​ ប៉ុន្តែ​រឿង​អព្ភូតហេតុ​កូន​ស្រី​របស់​ពួក​គេ​បែរ​ជា​សល់​ជីវិត​ទៅ​វិញ។ តែ​ជា​រឿង​សោកស្ដាយ​ជើង​របស់​ទារក​​បាន​របួស​ធ្ងន់ និង​ត្រូវ​កាត់​ចោល។

ក្នុង​រយៈពេល​៦​ខែ​បាត់បង់​ម្ដាយ​ឪពុក​បង្កើត Shepherd ត្រូវ​បាន​​ប្ដី​ប្រពន្ធ​២​នាក់​ជនជាតិ​អាមេរិក​គឺ Shelly និង Rob Shepherd សុំ​យក​ទៅ​ចិញ្ចឹម​យក​ទៅ​រស់នៅ​​អាមេរិក។ Shepherd បាន​និយាយ​ថា នាង​ពិត​ជា​​អរគុណ​ដល់​ម្ដាយ​ឪពុក​ចិញ្ចឹម​របស់​ខ្លួន​បាន​ដែល​បាន​ស្រោចស្រង់​ជីវិត​របស់​នាង។

បច្ចុប្បន្ន Shepherd មាន​អាយុ​១៨​ឆ្នាំ​ ហើយ​នឹង​បង្ហាញ​ខ្លួន​ប្រកួត​ជាង​លើក​ដំបូងក្នុង​ព្រឹត្តិការណ៍ Paralympic Games លើ​វិញ្ញាសារ​ហែល​ទឹក​ក្បាច់​កង្កែប​១០០​និង​២០០​ម៉ែត្រ​តំណាង​ឲ្យ​អាមេរិក។ គោលដៅ​របស់​នាង​គឺ​ចង់​ដណ្ដើម​មេដាយ​ឲ្យ​បាន​ក្នុង​កម្មវិធី Paralympic Games ២០២០ ដែល​កំពុង​រៀប​ចំ​នៅ​ទីក្រុង​តូក្យូ៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់