• 2021-08-13 11:47:23
  • ព័ត៌មាន

Van Dijk ចុះ​កុងត្រា​បន្ត​ជាមួយ​ Liverpool រយៈពេល ៤ឆ្នាំ​ទៀត ក្រោយ​ជា​ពី​របួស​

  • 2021-08-13 11:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ហុល្លង់ Virgil Van Dijk បាន​ព្រមព្រៀង​បន្ត​កុងត្រា​ជាមួយ​ក្លឹប Liverpool រហូត​ដល់​រដូវ​ក្ដៅ​ឆ្នាំ២០២៥ ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ​ជា​ពី​របួស​កាល​ពី​ពេល​ថ្មីៗ​នេះ​។

កីឡាករ​រូប​នេះ​តាម​ពិត​នៅ​សល់​កុងត្រា​ជាមួយ​ហង្ស​ក្រហម​រហូត​ដល់​ឆ្នាំ២០២៣ តែ​ក៏​សម្រេច​បន្ត​កុងត្រា​នៅ​ជាមួយ​ក្លឹប​រយៈពេល​វែង​បន្ត​ទៅ​ទៀត។

ខ្សែ​ការពារ​វ័យ ៣០ឆ្នាំ​រូប​នេះ​បាន​លេង​តែ​ ៥ប្រកួត​ប៉ុណ្ណោះ​កាល​ពី​រដូវ​កាល​មុន ដោយសារ​តែ​កីឡាករ​រូប​នេះ​រង​របួស​កាល​ពី​ខែ​តុលា​ឆ្នាំ២០២០ ដែល​តម្រូវ​ឱ្យ​គេ​នៅ​សម្រាក​ព្យាបាល​របួស​រយៈពេល ៩ខែ។

Van Dijk លេង​នៅ​ Liverpool តាំង​ពី​ខែ​មករា​ ឆ្នាំ២០១៨ ដោយ​ចាប់​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​លេង​បាន ១៣០ប្រកួត និង​រក​បាន ១៣គ្រាប់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម