• 2021-08-10 10:44:33
  • ព័ត៌មាន

ក្តៅៗ​ Messi សម្រេចចុះកុងត្រា ២ឆ្នាំជាមួយ PSG ប្រាក់ឈ្នួល៤១លានដុល្លារក្នុង១ឆ្នាំ

  • 2021-08-10 10:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករជម្រើសជាតិអាស្សង់ទីន Lionel Messi ត្រូវបានគេរាយការណ៍មកថា បានសម្រេចចិត្តចុះកុងត្រាជាផ្លូវការជាមួយក្លិបអ្នកមាននៅលីកកំពូលបារាំង Paris Saint Germain។ នេះបើតាមប្រភពពីលោក Fabrizio Romano អ្នកកាសែតកីឡាដ៏ល្បីល្បាញ។

បើតាមប្រភពខាងលើបានឱ្យដឹងថា Messi បានចុះកុងត្រាជាមួយ PSG រយៈពេល ២ឆ្នាំ ពោលគឺដល់ឆ្នាំ២០២៣ រួមជាមួយនឹងប្រាក់ខែគោល ២៥លានអឺរ៉ូក្នុងមួយឆ្នាំ បើបូកទាំងប្រាក់រង្វាន់ផ្សេងៗទៀតអាចឡើងដល់ ៣៥លានអឺរ៉ូ។ ក្លឹប PSG ទំនងនឹងធ្វើការប្រកាសជាផ្លូវការនូវកំពូលខ្សែប្រយុទ្ធជម្រើសជាតិអាស្សង់ទីនរូបនេះ នៅប៉ុន្មានម៉ោងបន្ទាប់នេះហើយ៕

ប្រភព ៖ Fabrizio Romano (The Guardian)

មតិយោបល់