• 2021-08-10 08:28:36
  • ប្រដាល់

គ្រូ​ម្នាក់​ព្រមានថា Spence នឹង​ដេកពេទ្យ ក្រោយប្រកួតជាមួយ Pacquiao ​​ចប់

  • 2021-08-10 08:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ផ្នែក​កម្លាំង​របស់ Manny Pacquiao លោក Justin Fortune បាន​ព្រមាន​ទៅ​កាន់ Errol Spence ថា Manny បាន​ឲ្យ​ដៃ​គូ​ច្រើន​នាក់​ហើយ​ដេក​ពេទ្យ ក្រោយ​ពេល​ប្រកួត​ចប់។

ជើង​ខ្លាំង​របស់​ហ្វីលីពីន Pacquiao និង​អ្នក​ប្រដាល់​អាមេរិក Spence បាន​ណាត់​ប្រកួត​គ្នា​នៅ​ថ្ងៃ​ទី ២១ ខែ សីហា​ខាង​មុខ​នេះ។ ការ​ប្រកួត​នេះ​ដែល Spence បាន​ដាក់​ខ្សែ​ក្រវាត់​​២​ស្ថាប័ន WBC និង IBF ប្រភេទ​ទម្ងន់ Welterweight ឲ្យ Pacquiao ដណ្ដើម។

ពួក​គេ​ក៏​ត្រូវ​ប្រជែង​គ្នា​យក​ខ្សែ​ក្រវាត់​មួយ​គ្រឿង​ទៀត​គឺ The Ring ដែល​កំពុង​នៅ​ទំនេរ។ មុន​ប្រកួត​មក​​លោក Justin Fortune បាន​រំឮក​ទៅ​កាន់ Spence ថា Pacquiao នឹង​វាយ​គេ​ឲ្យ​ដេក​ពេទ្យ។

Pacquiao និងលោក Justin Fortune

Spence មាន​ប្រវត្តិ​ប្រកួត​ល្អ​ណាស់ វាយ​២៧​ដង​មិន​ដែល​ចាញ់ និង​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​២១​ដង។ កីឡាករ​វ័យ​៣១​ឆ្នាំ​តែង​ទន្ទេញ​ថា គេ​នឹង​វាយ​ឲ្យ Pacquiao ឲ្យចុះចាញ់ ហើយ​ឲ្យ​ចូល​និវត្តន៍​​តែ​ម្ដង៕

ប្រភព៖ boxingnews24 ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់