• 2021-08-09 09:22:34
  • ព័ត៌មាន

ល្បី​ខ្លាំង​ពេក! ​ភូមិ​របស់ Quan Hongchan ​ត្រូវ​បិទ​ហើយ ព្រោះ​អ្នក​គាំទ្រ​សម្រុក​ទៅ​ពេក​

  • 2021-08-09 09:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Quan Hongchan ​កីឡា​ការិនី​វ័យ​ក្មេង​របស់​ចិន​ផ្នែក​កីឡា​លោត​ទឹក ​បាន​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក​តូក្យូ​ហើយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ត្រឹម​វ័យ​១៤​ឆ្នាំ​ប៉ុណ្ណោះ។

​ក្រោ​យពី​ឈ្នះ​មេដាយ​មាស​នេះ​ហើយ Hongchan ​បាន​ធ្វើ​បទ​សម្ភាសន៍ ​និង​និយាយ​ថា​ខ្លួន​ខំ​ប្រឹងប្រែង​រាល់​ថ្ងៃ​មិន​ស្គាល់​ពេល​សម្រាក​នោះ​ទេ។ ​ការ​ខិតខំ​នេះ​ក៏​ព្រោះ​តែ​ចង់​បាន​មេដាយ​មាស ​និង​អាល់​បាន​ប្រាក់​ច្រើន​សម្រាប់​ទៅ​ព្យាបាល​ម្ដាយ​ដែល​ត្រូវ​ទៅ​ពេទ្យ​ជា​ប្រចាំ។ ​ម្ដាយ​របស់​នាង​ជួប​គ្រោះ​ថ្នាក់​ចរាចរ​កាល​ពី​ឆ្នាំ​មុន ដែល​ត្រូវ​ការ​ប្រាក់​ច្រើន​ដើម្បី​ព្យាបាល ​និង​ទៅ​ពេទ្យ​ជា​ប្រចាំ។

​កីឡា​ការិនី​ខាង​លើ​នេះ​កើត​នៅ​ភូមិ​ Maihe ​ស្រុក Mazhang ​ក្រុង​ Zhanjiang ​នៃ​ខេត្ត​ Guangdong ​ប្រទេស​ចិន។ ​នាង​ជា​កូន​ទី​៣​ក្នុង​បង​ប្អូន​៥​នាក់ ​កើត​ក្នុង​គ្រួសារ​កសិករ​។ ​ចាប់​យក​កីឡា​លោត​ទឹក​នេះ ​នាង​ធ្វើ​បាន​ល្អ​តាំង​ពី​ចាប់​ផ្ដើម​ដំបូង​រហូត​ដល់​ជាប់​ជម្រើស​ជាតិ​ចិន។ ហើយ​ការ​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក​បាន​ធ្វើ​ឱ្យ​នាង​កាន់​តែ​ល្បី​ឈ្មោះ​មួយ​កម្រិត​ទៀត។ ​នៅ​ពេល​នេះ អ្នក​គាំទ្រ​ជាច្រើន​បាន​សម្រុក​ទៅ​ភូមិ​របស់​ Quan Hongchan ​ដើម្បី​បាន​ថត​រូប ​និង​វីដេអូ។ ​ដោយ​មនុស្ស​ច្រើន​ពេក ​អ្នក​ខ្លះ​បាន​ឡើង​ដើម​ឈើ​ដើម្បី​ថត​រូប​ឱ្យ​បាន​ស្អាត​ថែម​ទៀត។

​ម្ដាយ​របស់ Quan Hongchan ​ដែល​កំពុង​មាន​ជំងឺ​មិន​បាន​សម្រាក​ទេ ដោយសារ​មាន​មនុស្ស​ទៅ​រក​ច្រើន​ពេក។ ​ខណៈ​ដែល​ស្ថានភាព​កូវីដ​១៩​នៅ​ចិន​កំពុង​ផ្ទុះ​ផង​នោះ ពេល​នេះ​ភូមិ​ខាង​លើ​ត្រូវ​បាន​បិទ​លែង​ឱ្យ​អ្នក​គាំទ្រ​ចូល​ទៅ​ទៀត​ហើយ៕

ប្រភព៖ BBC អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់