• 2021-08-02 02:49:56
  • ព័ត៌មាន

​ម្ចាស់​មេដាយ​មាស​អូឡាំពិកDaley ​ដេរ​ប៉ាក់ អំឡុង​អង្គុយ​មើល​ការ​ប្រកួត​

  • 2021-08-02 02:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Tom Daley ​ម្ចាស់​មេដាយ​មាស​អូឡាំពិក​របស់​ចក្រភព​អង់គ្លេស​ផ្នែក​កីឡា​មុជ​ទឹក ​បាន​អង្គុយ​មើល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​បណ្ដើរ ​និង​ឆ្លៀត​ដេរ​ប៉ាក់​បណ្ដើរ​ដែល​ជាចំណងចំណូល​ចិត្ដ​របស់​គេ។

​Social Media ​បាន​ចែក​រំលែក​រូបភាព​របស់ Daley ​ខ្លាំង​មែនទែន​នៅ​ថ្ងៃ​នេះ ​បន្ទាប់​ព Cameraman ​ចាប់​រូបភាព​របស់​គេ​បាន អំឡុង​ពេល​មើល​ការ​ប្រកួត​នៅ​ព្រឹត្តិការណ៍​អូឡាំពិក។ ​ដោយសារ​តែ​ការ​ប្រកួត​នោះ​មិន​មាន​ក្រុម​ចក្រភព​អង់គ្លេស​ប្រកួត​ផង ទើប​បាន​ជា​រូបគេ​មិន​បាន Cheer ​អ្វី​ច្រើន​ទេ ដោយ​គ្រាន់​តែ​មក​អង្គុយ​មើល​ការ​ប្រកួត ​និង​អង្គុយ​ដេ​ប៉ាក់​របស់​ខ្លួន​ប៉ុណ្ណោះ។

​Daley ​បាន​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​មុជ​ទឹក​១០​ម៉ែត្រ​ជាមួយ​ដៃ​គូ​របស់​គេ Matty Lee ​កាល​ពី​សប្ដាហ៍​មុន។ ដោយ​ក្រោយ​ពី​ឈ្នះ​មេដាយ​មាស​នោះ​ហើយ ​រូបគេ​បាន​ស្រក់​ទឹក​ភ្នែក​តែ​ម្ដង ​ហើយ​ក៏​ប្រកាស​ប្រាប់​ពិភព​លោក​ថា​រូបគេ​ជា​ភេទ​ទី​៣​ផង​ដែរ ដែល​ហ៊ាន​ប្រកាស​និង​ក្លាយ​ជា​អ្នក​ឈ្នះ​មេដាយ​មាស​ផង​ដែរ៕

ប្រភព៖ BBC អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់