• 2021-07-28 03:46:18
  • ព័ត៌មាន

អស្ចារ្យ! ​មេដាយ​​អូឡាំពិក​ទីក្រុង​តូក្យូ​​កែច្នៃ​ចេញ​ពី​គ្រឿង​​​អេឡិចត្រូនិច​​ចាស់ៗជាង​៤​ម៉ឺន​តោន

  • 2021-07-28 03:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​​កំពុង​ប្រព្រឹត្តិ​ឡើង​យ៉ាង​រលូន ខណៈ​ម្ចាស់​ផ្ទះ​កំពុង​គ្របគ្រង​តំណែង​ជា​អ្នក​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ។

ជប៉ុន​ត្រូវ​គេ​ដឹង​ថា ជា​ប្រទេស​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា ហើយ​មេដាយ​​ដែល​ពួក​គេ​យក​មក​ប្រើប្រាស់​ក្នុង​កម្មវិធី​អូឡាំពិក​ឆ្នាំ​នេះ​គឺ​ផលិត​ចេញ​ពី​គ្រឿង​អេឡិចត្រូនិច​ចាស់​ៗ។ អ្នក​រៀបចំ​​របស់​ជប៉ុន​បាន​ប្រើប្រាស់​ទូរសព្ទ​ចល័ត​​និង​គ្រឿង​អេឡិចត្រូនិច​ចាស់​ៗ​រាប់​លាន​គ្រឿង​ប្រមាណ​​៤,៧​ម៉ឺន​តោន ច្នៃ​ចេញ​ជា​មេដាយ។

ទូរសព្ទ​ចល័ត​ទាំង​​នោះ​នោះ​​មួយ​ចំនួន​ធំ​ត្រូវ​បាន​ផ្ដល់​ដោយ​ប្រជាជន​ជប៉ុន ដើម្បី​​ជួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កែច្នៃ​ឡើង​វិញ។ មេដាយ​មាស​ ប្រាក់​និង​សំរឹទ្ធិ​សរុប​ក្នុង​​ឆ្នាំ​នេះ​មាន​ប្រមាណ​៥ ០០០​គ្រឿង ទុក​ផ្ដល់​ជូន​អត្តពលិក​ដែល​ឈ្នះ​ក្នុង​វិញ្ញាសារ​នីមួយៗ។

ម្ចាស់​ផ្ទះ​ជប៉ុន​កំពុង​ឈរ​លេង​មួយ​ក្នុង​តារាង​មេដាយ ដោយ​​ឈ្នះ​មេដាយ​មាស ១១គ្រឿង ប្រាក់​៤​គ្រឿង និង​សំរឹទ្ធិ​៥​គ្រឿង។ អាមេរិក​ស្ថិត​នៅ​លេខ​ពីរ មាន​មេដាយ​មាស​១០​គ្រឿង ប្រាក់​១០​គ្រឿង និង​សំរឹទ្ធិ​១០​គ្រឿង ខណៈ​ចិន​នៅ​លេខ​បី​មាន​មាស​១០​គ្រឿង ប្រាក់៥​គ្រឿង​ និង​សំរឹទ្ធិ​៨​គ្រឿង៕

ប្រភព៖ facebook ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី