• 2021-06-15 10:44:48
  • ព័ត៌មាន

ជម្រើស​ជាតិ​អង់គ្លេស​ដក​ឈ្មោះ​អ្នក​ចាំ​ទី​ Man Utdចេញ​ពី​បញ្ជី​កីឡាករ​ Euro ជំនួស​ដោយ​អ្នក​ចាំ​ទី Sheffield

  • 2021-06-15 10:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​ដក​ឈ្មោះ​អ្នក​ចាំ​ទី​ក្លឹប Manchester United កីឡាករ​ Dean Henderson ចេញ​ពី​បញ្ជី​ឈ្មោះ​កីឡាករ​អង់គ្លេស​សម្រាប់​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​ពាន​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Euro 2020 ដោយ​ជំនួស​វិញ​ដោយ​អ្នក​ចាំ​ទី​ក្លឹប​ Sheffield United កីឡាករ Aaron Ramsdale។

អ្នក​ចាំ​ទី​ Henderson បាន​រង​របួស​ចង្កេះ ដែល​ធ្វើ​ឲ្យ​គេ​ចូល​រួម​តិច​តួច​នៅ​ក្នុង​ព្រឹត្តិការណ៍ Euro។ កីឡាករ​រូប​នេះ​នឹង​ត្រលប់​ទៅ​ព្យាបាល​នៅ​ក្លឹប Manchester United សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី។

យោង​តាម​ច្បាប់​របស់ UEFA ក្រុម​ជម្រើស​ជាតិ​ទាំង​អស់​មាន​សិទ្ធិ​ផ្លាស់​ប្ដូរ​អ្នក​ចាំ​ទី​នៅ​គ្រប់​វគ្គ​ទាំង​អស់​នៃ​ព្រឹត្តិការណ៍ Euro ប្រសិន​បើ​កីឡាករ​នោះ​មាន​បញ្ហា​របួស ឬ បញ្ហា​សុខភាព​ណា​មួយ។

Ramsdale ធ្លាប់​ចូល​លេង​ឈុត​យុវជន​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​អាយុ​ក្រោម​ ២១ឆ្នាំ និង​អាយុ​ក្រោម១៩ឆ្នាំ។ កីឡាករ​រូប​នេះ​ធ្លាប់​ជួយ​អង់គ្លេស​ឲ្យ​ឈ្នះ​ពាន Euro U-19 កាល​ពី​ឆ្នាំ២០១៧​កន្លង​ទៅ៕

កីឡាករ Dean Henderson
កីឡាករ Aaron Ramsdale

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី