• 2021-04-29 08:51:54
  • ព័ត៌មាន

ដំណឹង​ល្អ! ​ព្រឹត្តិការណ៍ ​MLBB 515 eParty ​នឹង​ធ្វើ​ឡើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ

  • 2021-04-29 08:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Montoon ​ដែល​ជា​ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម​ Mobile Legends: Bang Bang ​ដ៏​ពេញ​និយម​បំផុត​ កំពុង​រៀប​ចំ​គម្រោង​សម្រាប់​ខួប​លើក​​ទី៣​នៃ​ព្រឹត្តិការណ៍​ MLBB 515 eParty​ ហើយ​នឹង​អញ្ជើញ​អ្នក​លេង​ហ្គេម​ (Gamers) ​ទាំង​អស់​នៅ​កម្ពុជា​ និង​នៅ​អាស៊ី​អាគ្នេយ៏​ឲ្យ​ចូលរួម​ ព្រឹត្តិការណ៍តាមអនឡាញនេះ។

ក្រោម​ស្លាក​ «Together We Achieve More» ​ព្រិត្តិការណ៍ ​MLBB 515 eParty នឹង​ជម្រុញ​ទឹក​ចិត្ត​ អ្នក​លេង​ហ្គេម​ (Gamers) ទាំងអស់​ក្នុង​តំបន់​ឲ្យ​រក្សាភាព​វិជ្ជមាន ​និង​បន្ត​កិច្ច​សហការ​ ថ្វី​បើ​មាន​បញ្ហា​ប្រឈម​ បង្ក​ឡើង​ដោយ​ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​១៩​ ដែល​នាំ​ឲ្យ​មាន​វិធាន​ការណ៍​ការ​បិទ​ខ្ទប់​ និង​បម្រាម​គោចរ​ ទូទាំង​ប្រទេស​កម្ពុជា​ក៏​ដោយ។

​ជាមួយ​និង​អ្នកលេង​សកម្មរាល់ខែ​ ២​លាន​ ៥សែន​នាក់​នៅ​កម្ពុជា​ Mobile Legends: Bang Bang​ គឺ​ជា​កម្មវិធី​ហ្គេម​លើ​ទូរស័ព្ទ​ចល័ត ​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​កម្ពុជា ​ដូច្នេះ​ហើយ​ព្រឹត្តិការណ៍ 515 eParty ពិត​ជា​នឹង​នាំ​មក​នូវ​ភាព​រំភើប ​និង​ការ​សប្បាយ​រីករាយ​ចម្រុះ​អំឡុង​ពេល​នៃ​គ្រា​លំបាក​នេះ។ ក្នុង​យុទ្ធនា​ការ ​MLBB 515​ ឆ្នាំនេះ​នឹង​មាន​ការ​ដាក់​បង្ហាញ​ក្រុម​ S.T.U.N. ដែល​ជា​ក្រុម​និម្មិត​ឆ្នើម​ដោយ​មាន​តួអង្គ ​សំខាន់​ៗចំនួន ៣ ​នាក់របស់ Mobile Legends: Bang Bang រួមមា​ន លោក Chou កញ្ញា​ Selena​ និង​លោក​ Brody។

​ជាមួយ​តួអង្គថ្មី​ៗដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំងអស់​នេះ​នឹង​នាំ​មក​នូវ​ភាព​រំភើប​ និង​អង្រួន​ដួងចិត្ត​អ្នក​ គាំទ្រ​ក្នុង​ព្រឹត្តិការណ៍ ​515។ ​ក្នុង​តួនាទីនៃក្រុមតួអង្គថ្មី​ៗ ទាំងអស់នេះ​ តួអង្គ Chou នឹង​ដឹកនាំក្រុម​ S.T.U.N. ​ដែល​មាន​សមាជិកបី​នាក់ នឹងជាតារារ៉េប​ អ្នករាំ និងអ្នកជិះបន្ទះក្តាររអិល​ ដោយ​គាត់​នឹង​ចេញ​ Music Video ​ជាលក្ខណៈអន្តរជាតិ ​នៅថ្ងៃទី ៨ ​ឧសភា។

​លក្ខណៈ​វីដេអូផ្សេងៗ​គ្នា​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ​ទូទាំង​អាស៊ីអាគ្នេយ៍​ រួមទាំង​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ​ដែល​សិល្បករ​ឈាន​មុខគេមួយចំនួនរបស់យើង​ នឹងដើរ​តួ​ជា​តួ​អង្គ ​លោក Chou កញ្ញា Selena​ និង​លោក Brody ​ នៅក្នុង Music Video ​ពិសេសជាភាសាខ្មែរ ​ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី១៦​ ខែ​ឧសភា។ ​Music Video របស់​គាត់​នឹង​ជម្រុញ​ទឹក​ចិត្ត​អ្នក​គាំទ្រ​ MLBB​ នៅក្នុង​តំបន់ជាមួយ​នឹង​ផ្នត់​គំនិត​ «Together We Achieve More »។

ក្រុមហ៊ុន Montoon​ មិនទាន់បង្ហើបឱ្យដឹងថាតារាកម្ពុជាទាំង​ ៣ រូប នោះជានរណាទេ​ ប៉ុន្តែក្រុមហ៊ុន​ បានឲ្យ​ដឹងថាអ្នកគាំទ្រ​ទាំងអស់​ធានាថា​នឹង​រំភើប​ពី​ការ​ចូលរួម ​របស់​តួអង្គ​ទាំង​អស់​នោះ ​ដែល​នឹង​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍ MLBB 515 ​កាន់​តែ​ក៏​ក្រើក​បំផុត។ ​តារាសម្ដែងពី MV ក៏​នឹង​ចាប់​ដៃគូ​ជាមួយ​កីឡាករ MLBB ​កំពូល​ៗ​ របស់​កម្ពុជា​ផង​ដែរ ​ដើម្បី​សហការ​គ្នា​ ក្នុងកម្មវិធីប្រកួត ​Fun Match​ នា​ចុង​ឆ្នាំ​នេះ ​ដោយនឹងធ្វើការផ្ទាល់​ ដោយពួកគេអាចសាកល្បងជំនាញលេង របស់ពួកគេ​ទល់​នឹង​ជើង​ខ្លាំង​ដ៏ទៃទៀត។

លោកស្រី Lillian Gao មកពីក្រុមហ៊ុន Montoon បានឲ្យដឹងថា៖ «យើងដឹងថាអ្នកគាំទ្រ និងអ្នកលេង​ ហ្គេម ​MLBB របស់យើងនៅកម្ពុជាកំពុងឆ្លងកាត់បញ្ហាលំបាកឥឡូវនេះ​ ដូច្នេះយើង​សង្ឃឹម​ថា​ព្រឹត្តិ​ការណ៍​ MLBB 515 eParty នេះអាចនាំមកនូវភាពសប្បាយរីករាយ និង​ទំនាក់ទំនង​ដែល​កំពុង​ត្រូវការ​បំផុត​ ជាមួយ មិត្តភក្តិនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងតំបន់ នៅ​ពេល​ដែល​យុទ្ធ​នាការ​នេះ​ចា​ប់ផ្ដើមឡើង។»

អ្នកគាំទ្រទាំងអស់ នឹងមិនចង់ខកខានអត្ថប្រយោជន៍ពីការចូលរួមនៃព្រឹត្តិការណ៍ 515 ពិសេសនេះឡើយ និងកាលបរិច្ឆេទមានដូចនៅខាងក្រោម៖

● ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា - ពីធីចាប់រង្វាន់ 515

● ថ្ងៃទី១៥ ខែឧសភា - វីរបុរសទាំងអស់អាចចូលរួមសប្បាយរីករាយ។ ប្រសិនបើ អ្នកចូលរួមនាពេលនេះ អ្នកលេងនឹងសម្រេចបានសមិទ្ធិផល 515 ពិសេស

● ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា - អ្នកលេងទាំងអស់នឹងទទួលបានចំណាត់ថ្នាក់ នឹងមិនធ្លាក់ចេញពីការប្រកួត សម្រាប់ ៣ ប្រកួត

● ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា - Login ដើម្បីជ្រើសរើសតួអង្គ

សូមក្រើនរំលឹកដល់អ្នកគាំទ្រ Mobile Legends: Bang Bang នៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ថា កម្មវិធី Mobile Legends Lovers របស់ក្រុមហ៊ុន Smart Axiata ផ្ដល់ឲ្យអតិថិជនរបស់ Smart ទាំងអស់អាច លេងហ្គេម Mobile Legends នៅពេលណាក៏បាន ឫ រយៈពេលយូរប៉ុន្មាក៏បាន ដោយគ្រាន់តែចំណាយ ២០ សេន ក្នុងមួយសប្តាហ៍ តាមរយៈយុទ្ធនាការMLBB 515

សម្រាប់ព័ត៌មានចុងក្រោយបំផុត សូមបន្តធ្វើបច្ចុប្បន្នភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការរបស់ MLBB នៅកម្ពុជា។ អ្វីដែលប្រាកដនោះគឺថាព្រឹត្តិការណ៍ MLBB 515 ឆ្នាំនេះនឹងនាំមកនូវភាពសប្បាយរីករាយ និងភាពរំភើបដល់អ្នកគាំទ្រទូទាំងពិភពលោក។

អត្ថបទ៖ វិធាវី

មតិយោបល់