• 2021-02-18 03:02:15
  • ព័ត៌មាន

កំពុង​តែ​រាយការណ៍​ព័ត៌មាន ស្រាប់​តែ​ចោរប្លន់​ឆៅៗ​នៅ​ក្រៅ​កីឡដ្ឋាន Barcelona S.C.

  • 2021-02-18 03:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រាយការណ៍​ព័ត៌មាន​ម្នាក់​និង​ក្រុម​ការងារ​ត្រូវ​បាន​ចោរ​ដក​កាំភ្លើង​ភ្ជង់​​ប្លន់ អំឡុង​ពេល​កំពុង​ធ្វើ​ការ​នៅ​ខាង​ក្រោម​កីឡដ្ឋាន​បាល់ទាត់​មួយ​ក្នុង​ប្រទេស​អេក្វាឌ័រ។

​អ្នក​​សរសេរ​ព័ត៌មាន​លោក Diego Ordinola បាន​កំពុង​រាយការណ៍​ ពេល​ដែល​រឿងហេតុ​កើតឡើង​​ខាង​ក្រៅ​កីឡដ្ឋាន Isidro Romero Carbo Monumental ដែល​ជា​ទឹក​ដី​របស់​ក្លឹប Barcelona SC.។

ខណៈ​កំពុង​ថត​ផ្សាយ សកម្មភាព​នៃ​ក្រុម​ការងារ​ត្រូវ​បាន​កាត់​ផ្ដាច់​ ពេល​ដែល​លេច​មុខ​បុរស​ម្នាក់​ដកកាំភ្លើង​ភ្ជង់​ពួក​គេ។ ពាក់​ម៉ាស់​និង​មួក​ដើម្បី​បិទបាំង​អត្តសញ្ញាណ​ បុរស​ម្នាក់​នោះ​បាន​ស្បែក​​ឲ្យ​ជនរងគ្រោះ​ប្រគល់​ទូរសព្ទ​និង​កាមេរ៉ា។

បុគ្គលិក​នៅ​ខាង​ក្រោយ​កាមេរ៉ា​ម្នាក់​បាន​ប្រគល់​ទូរសព្ទ​ មុន​ពេល​​ចោរ​ម្នាក់​នោះ​រត់​គេច​ខ្លួន​។ កាមេរ៉ា​បាន​តាម​ដេញ​​ថត​ចោរ​រត់ ដែល​មាន​គ្នីគ្នា​ចាំ​នៅ​ម្ខាង​ទៀត។ ទល់​នឹង​ពេល​នេះ​ប៉ូលិស​មិន​ទាន់​ចាប់​ខ្លួន​បាន​ចោរ​នៅ​ឡើយ​ទេ៕ ​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់