• 2021-01-28 10:35:45
  • ព័ត៌មាន

Mourinho និយាយ​ត្រង់​ៗ​ថា លោក​មិនមែន​ជា​ពួក​ម៉ាក​របស់ Klopp ទេ

  • 2021-01-28 10:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur លោក Jose Mourinho បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិនមែន​ជា​មិត្តភ័ក្ដិ​របស់​លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool នោះ​ទេ​។

លោក​បាន​និយាយ​ថា៖ " ខ្ញុំ​មិនមែន​ជា​មិត្តភ័ក្ដិ​របស់​ Klopp ដោយសារ​តែ​ខ្ញុំ​មិនដែល​ចំណាយ​ពេល​ខាង​ក្រៅ​ជាមួយ​គាត់។ […] ខ្ញុំ​បាន​និយាយ​ជាមួយ Klopp តែ​ ៥នាទី​មុន​ប្រកួត ហើយ ៥នាទី​ក្រោយ​ការ​ប្រកួត " ។

លោក​បាន​បន្ត​ថា៖ " អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ គាត់​ជា​អ្នក​រួម​ការងារ​ ដែល​ខ្ញុំ​គោរព​ ហើយ​ខ្ញុំ​ក៏​មិន​មាន​បញ្ហា​ជាមួយ Klopp ដែរ ហើយ​ខ្ញុំ​គិត​ថា Klopp ក៏​គិត​បែប​នេះ​ដូច​គ្នា​ដែរ " ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់