- 2021-01-23 01:07:00
- ព័ត៌មាន
FIFA ចេញសេចក្ដីថ្លែងការណ៍ព្រមានដាក់ទណ្ឌកម្មក្លឹបធំៗ បើបង្កើត European Super League
- 2021-01-23 01:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA ចេញសេចក្ដីថ្លែងការណ៍ព្រមានដាក់ទណ្ឌកម្មក្លឹបធំៗ បើបង្កើត European Super League
ចន្លោះមិនឃើញ
សហព័ន្ធអន្តរជាតិនៃសមាគមបាល់ទាត់ ហៅកាត់ថា FIFA បានចេញសេចក្ដីថ្លែងការណ៍ ដោយចុះហត្ថលេខាអមដោយសហភាពបាល់ទាត់តាមទ្វីបទាំង ៦ ដោយប្រកាសទាត់ចោលការសម្រេចចិត្តបង្កើត European Super League ហើយព្រមានដាក់ទណ្ឌកម្មទាំងក្លឹប និងកីឡាករ ដែលលេងនៅក្នុងក្របខ័ណ្ឌថ្មីមួយនេះ។
ក្នុងសេចក្ដីថ្លែងការណ៍នោះ FIFA បានប្រកាសមិនទទួលស្គាល់ដាច់ខាតនូវក្របខ័ណ្ឌ European Super League ដែលគ្រោងនឹងបង្កើតដោយក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុប។ FIFA ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើក្របខ័ណ្ឌបង្កើតឡើងមែន ទាំងកីឡាករ ទាំងក្លឹបសុទ្ធតែជាប់ទណ្ឌកម្ម ដោយមិនអនុញ្ញាតឲ្យចូលរួមកម្មវិធីរបស់ FIFA ឬ កម្មវិធីរបស់សហព័ន្ធកម្រិតទ្វីបឡើយ។
ហេតុដូច្នេះមានន័យថា ខាងក្លឹបមិនអាចចូលរួមក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឬ ក្របខ័ណ្ឌពានលំដាប់ទ្វីប ប៉ុន្តែធ្ងន់ជាងនេះទៅទៀតគឺ កីឡាករអាចនឹងមិនបានលេងឲ្យជម្រើសជាតិក្នុង World Cup នោះឡើយ។ ប្រសិនបើទណ្ឌកម្មនោះកើតមានឡើងមែន កីឡាករល្បីៗអាចនឹងមិនស៊ូនៅជាមួយក្លឹបទេ។
ខាង FIFA បញ្ជាក់ថា ដរាបណាក្របខ័ណ្ឌបង្កើតថ្មី មិនស្ថិតក្រោមការរៀបចំ ឬ ទទួលស្គាល់របស់ស្ថាប័នបាល់ទាត់ប្រចាំទ្វីប ឬ ពិភពលោក ក្របខ័ណ្ឌនោះមិនមានភាពស្របច្បាប់ឡើយ៕