• 2021-01-05 10:48:44
  • ព័ត៌មាន

តាំង​ពី Premier League កើត​មក មាន​តែ​ក្លឹប​រាជធានី​ឡុងដុង ២ប៉ុណ្ណោះ​ធ្លាប់​ឈ្នះ​ពាន​លីគ

  • 2021-01-05 10:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លីគ​កំពូល​ប្រទេស​អង់គ្លេស​ ឬ ក្របខ័ណ្ឌ Premier League ​ក្លឹប​មក​រាជធានី​ឡុងដុង​ឈ្នះ​ពាន​លីគ​រាង​តិច​ជាង​តំបន់​ផ្សេង ដោយ​តាំង​ពី​ពេល​បង្កើត​នៅ​ឆ្នាំ១៩៩២ មក​ មាន​តែ​ក្លឹប​ចំនួន ២ប៉ុណ្ណោះ ដែល​មាន​ឱកាស​ឈ្នះ​ពាន​នេះ។ ក្លឹប​ទាំង ២នោះ​គឺ Chelsea និង Arsenal។

ក្លឹប​តោខៀវ​ Chelsea ឈ្នះ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ក្លឹប​មក​រាជធានី​ឡុងដុង ដោយ​ឈ្នះ​ចំនួន ៥ដង​គឺ​នៅ​ឆ្នាំ២០០៥ ឆ្នាំ២០០៦ ឆ្នាំ២០១០ ឆ្នាំ២០១៤ និង​ឆ្នាំ២០១៦។

ក្រៅ​ពី Chelsea គឺ​ក្លឹប​កាំភ្លើង​ធំ​ Arsenal ដែល​ធ្លាប់​ឈ្នះ​ Premier League ៣ដង​គឺ​នៅ​ឆ្នាំ១៩៩៨ ឆ្នាំ២០០២ និង​ឆ្នាំ២០០៤។

សូម​ជម្រាប​ផង​ដែរ​ថា តាំង​ពី​ Premier League បង្កើត​មក​មាន​តែ​ក្លឹប​មក​ទីក្រុង Manchester ទេ ដែល​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ ដោយ​សរុប​ទាំង Manchester United និង​ក្លឹប Manchester City ឈ្នះ​ ២៥ដង៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់