• 2020-12-21 11:20:01
  • ព័ត៌មាន

តាម​ពិត​ ក្លឹប​បាល់ទាត់​អឺរ៉ុប​មួយ​នេះ ស្ថិត​ក្នុង​ចំណោម​អ្នក​​ផ្ដួចផ្ដើម​បង្កើត​ FIFA

  • 2020-12-21 11:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​បាល់ទាត់​ ដែល​ហៅ​កាត់​ថា FIFA ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ១៩០៤ នា​រដ្ឋធានី​ប៉ារីស។

នៅ​ពេល​នោះ មាន​សមាជិក ៧ប្រទេស​ចូល​រួម​គឺ បារាំង បែលហ្សិក ដាណឺម៉ាក ហុល្លង់ អេស្ប៉ាញ ស៊ុយអែត និង​ស្វីស។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ ក្រៅ​ពី​អេស្ប៉ាញ ប្រទេស​ទាំង ៦នោះ​សុទ្ធ​តែ​មាន​សហព័ន្ធ​បាល់ទាត់​ជាតិ​របស់​គេ​រៀងៗ​ខ្លួន ដោយ​ឡែក​អេស្ប៉ាញ​វិញ ក្លឹប​បាល់ទាត់​រាជធានី​ម៉ាឌ្រីដ ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា Real Madrid ជា​អ្នក​តំណាង។

នៅ​ពេល​នោះ​ លោក Carlos Padros ដែល​ជា​ប្រធាន​ក្លឹប​បាល់ទាត់​ម៉ាឌ្រីដ ក៏​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​រុញ​ច្រាន​ឲ្យ FIFA កើត​ឡើង​នៅ​ឆ្នាំ១៩០៤​ដែរ។

យ៉ាងណាមិញ ​សហព័ន្ធ​ភូមិន្ទ​បាល់ទាត់​អេស្ប៉ាញ​ ជា​អ្នក​តំណាង​អេស្ប៉ាញ​នៅ​ស្ថាប័ន FIFA វិញ​ក្រោយ​ស្ថាប័ន​ថ្នាក់​ជាតិ​នេះ​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​ឆ្នាំ១៩១៣៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់