• 2020-12-15 06:17:33
  • ព័ត៌មាន

ក្ដៅ​ៗ ​សម្ដេច​តេជោ ហ៊ុន សែន ​ឱ្យ​សិស្ស​ទី​១២ ​ជាប់​ទាំង​អស់​គ្នា ​មិន​បាច់​ប្រលង​ទេ​

  • 2020-12-15 06:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្ដេច​តេជោ ហ៊ុន សែន ​បាន​យល់​ព្រម​ឲ្យសិស្សថ្នាក់ទី១២ ​បាន​ជាប់​ទាំង​អស់​គ្នា​តែ​ម្ដង ​មិន​ចាំ​បាច់​ប្រលង​ទេ ​ដើម្បី​ការពារ​ការ​ចម្លង​មេរោគ​កូវីដ​១៩។

​មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត​យ៉ាង​នេះ ​ក៏​ព្រោះ​ដែរ​សម្ដេច​យល់​ឃើញ​ថា​កម្ពុជា​កំពុង​ជួប​ប្រទះ​នូវ​វិបត្តិ​កូវីដ​១៩ ​ហើយ​វា​ក៏​ជា​ការ​ការពារ​ការ​ចម្លង​មេរោគ​កូវីដ​នេះ​ផង​ដែរ។ ​

បន្ថែមពីលើនេះទៀត ​សម្តេច ហ៊ុន សែន ក៏បានអំពាវនាវ សុំការយោគយល់ដោយ សូមឲ្យប្រជាពលរដ្ឋរក្សានូវស្ថានភាពដូចសព្វថ្ងៃ មួយរយះទៀតសិន ដើម្បីធានាឲ្យបានប្រាកដថា កូវិដ១៩ ដែលបានឆ្លងចូលសហគមន៍២៨វិច្ឆិកា បានផុតរលត់ពិតប្រាកដមែន ។

ក្នុងនោះ សម្តេចក៏បានបញ្ជាក់ផងដែរថា សម្រាប់ការកម្សាន្តសប្បាយក្នុងថ្ងៃណូអែល បុណ្យឆ្លងឆ្នាំ និងការរៀបអាពាហ៍ពិពាហ៍ សូមឲ្យបន្តដំណើរដូចសព្វថ្ងៃនេះសិន ដោយមិនទាន់ឲ្យមានការជួបជុំបាននោះទេ ។

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់