• 2020-11-26 13:08:13
  • ព័ត៌មាន

ក្ដៅៗ! Arsenal និង​ Liverpool ​បើក​ឲ្យ​គាំទ្រ​ ចូល​ទស្សនា​ដោយ​ផ្ទាល់​វិញ​ហើយ

  • 2020-11-26 13:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Arsenal និង​ក្លឹប​ Liverpool អាច​នឹង​បើក​ឲ្យ​អ្នក​គាំទ្រ​ ចូល​ទស្សនា​ដោយ​ផ្ទាល់​ នៅ​ក្នុង​ការ​ប្រកួត​ចាប់ពីសប្ដាហ៍​ក្រោយ​ នេះ​បើ​យោងតាមលោក​ Matt Hancock រដ្ឋលេខាធិការ​សុខាភិបាល​ របស់​ប្រទេស​អង់គ្លេស​។

ក្លឹប​ទាំង​ពីរ​ខាង​លើ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ប្រកួត​ចំនួន​ ២,០០០នាក់​។

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​ ក្លឹប​ទាំង​ពីរ​ខាង​លើ​ អាច​បើក​ឲ្យ​អ្នក​គាំទ្រ​ចូល​មើល​ដោយ​ផ្ទាល់​មុន​គេ​បាន​ ដោយ​សារ​តែ​ ទីតាំង​ក្លឹប​ទាំង​ពីរ​ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ទាប​។

ទាក់ទិន​នឹង​ដំណើរ​ការ​បើក​ឡើង​វិញ​ នៃ​ព្រឹត្តិការណ៍​កីឡា​ទាំង​នេះ​ អង់គ្លេស​នឹង​ធ្វើ​ការ​បើក​ឡើង​វិញ​ចែកជា​ ៣តំបន់ ដោយ​តំបន់ទី​១ ឲ្យ​មានអ្នកទស្សនា​ដោយ​ផ្ទាល់​ចំនួន​ ៤,០០០នាក់​ តំបន់ទី២ ចំនួន​ ២,០០០នាក់​ និង​តំបន់ទី​៣ មិន​ឲ្យ​មាន​ចូល​រួម​ដោយ​ផ្ទាល់​។

នៅ​ Premier League មិន​មាន​ក្លឹប​ណា​នៅ​ តំបន់​ទី១ ទេគឺមាន​សុទ្ធ​តែ​តំបន់​ទី២ និង​ទី៣។ ក្លឹប​ធំៗ​ដូច​ជា Liverpool, Everton, Chelsea, Arsenal និង Spurs នៅ​ក្នុង​តំបន់ទី២ ខណៈ Manchester United និង Manchester City នៅ​ក្នុង​តំបន់ទី៣ ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់