• 2020-11-26 12:04:03
  • ព័ត៌មាន

រវាង Barca និង Man City តើ​ Guardiola ដឹកនាំ​ក្លឹប​ណា​ល្អ​ជាង​អំឡុង​ពេល​ ៤ឆ្នាំ​ដូច​គ្នា?

  • 2020-11-26 12:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola បាន​ដឹកនាំ​ក្លឹប Manchester City រយៈពេល ៤ឆ្នាំ​ហើយ គិត​ត្រឹម​ឆ្នាំ២០២០នេះ។ ហើយ​ក្នុង​ថ្ងៃ​នេះ​ដែរ Sabay សូម​នាំ​ជូន​ប្រិយមិត្ត​អំពី​ការ​ប្រៀបធៀប​ពី​ស្ថិតិ​ និង​ការ​ឈ្នះ​ពាន​ រយៈពេល ៤ឆ្នាំ​របស់ Guardiola នៅ​ Man City និង​នៅ Barcelona។

ក្នុង​ ៤ឆ្នាំ​ដូច​គ្នា ឬ ក្នុង​រយៈពេល ២៤៧ប្រកួត​ដូច​គ្នា លោក Guardiola ឈ្នះ​ប្រកួត​ជាមួយ Barca ច្រើន​ជាង​ Man City។ នៅ​ពេល​ដឹកនាំ​ក្លឹប​នៅ​តំបន់​ស្វយ័ត​កាតាឡាន់ លោក​នាំ​ឲ្យ Barca ឈ្នះ ១៧៩ប្រកួត និង​ស្មើ ៤៧ដង ខណៈ​នៅ​ Man City ឯណេះ​វិញ​លោក​ដឹង​នាំ​ឲ្យ​ឈ្នះ​បាន ១៧៧ដង តែ​ស្មើ​ត្រឹម ៣៣ដង​ប៉ុណ្ណោះ។

លើស​ពី​នេះ​ទៀត លោក​ឈ្នះ​ពាន​ La Liga ដែល​ជា​លីគ​កំពូល​អេស្ប៉ាញ​បាន​ចំនួន ៣ដង រយៈពេល ៤ឆ្នាំ ខណៈ​នៅ​អង់គ្លេស​វិញ លោក​ឈ្នះ​ពាន​លីគ​បាន​តែ ២ទេ។ ចំណែក​ឯ​រឿង​ដែល​ធ្វើ​បាន​ល្អ​ជាង​នៅ Man City គឺ ឈ្នះ​ពាន​ក្នុង​ស្រុក​អង់គ្លេស​ដល់​ទៅ ៤ ខណៈ​នៅ​ Barca លោក​ឈ្នះ​បាន​តែ ២ទេ។

ចុង​ក្រោយ​បើ​មើល​ទម្រង់​លេង​នៅ​ទ្វីប​អឺរ៉ុប​វិញ លោក​លើក​ពាន UEFA Champions League ជាមួយ Barca បាន​ដល់​ទៅ​ ២ដង ខណៈ​នៅ Man City លោក​ជួយ​បាន​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​៕

ប្រភព៖ BT Sports

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់