• 2020-11-25 13:19:11
  • ព័ត៌មាន

ភ្ញាក់ផ្អើល! គ្រូ Leeds ជាប់​បេក្ខភាព​ពាន​គ្រូ​ឆ្នើម FIFA

  • 2020-11-25 13:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Marcelo Bielsa អ្នក​ចាត់​ការ​ក្លឹប​ Leeds United បាន​ជាប់​បេក្ខភាព​ពាន​គ្រូ​ឆ្នើម​ FIFA ឆ្នាំ​២០២០​ ដែល​ចេញ​ពី​ការ​ប្រកាស​ពី​ស្ថាប័ន​នេះ​ផ្ទាល់​ ក្នុង​ថ្ងៃ​នេះ​។

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​បាន​ធ្វើ​ការ​អបអរ​ និង​សរសើរ​លោក​ ដែល​បាន​ដឹក​នាំ​ក្លឹប​បាន​ល្អ​ជា​ពិសេស​នៅ​ក្នុង​រដូវកាល​មុន​ បាន​ដឹក​នាំ​ Leeds ឲ្យ​បាន​ចូល​រួម​ការ​ប្រកួត​ពាន​ធំៗ​ជាច្រើន​។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ លោក​ Marcelo ត្រូវ​បាន​ប្រឈម​មុខ​នឹង​អ្នក​ចាត់​ការ​ដទៃ​ទៀត​ ដែល​បាន​ជាប់​ក្នុង​បេក្ខភាព​ពាន​គ្រូ​ឆ្នើម​នេះ​ដែរ​ ដែល​មាន​ដូច​ជា​ អ្នក​ចាត់​ការ​ក្លឹប​ Liverpool លោក​ Jurgen Klopp គ្រូ​បង្គោល​ក្លឹប​ Bayern Munich កីឡាករ​ Hans Dieter Flick គ្រូ​បង្គោល​ក្លឹប​ Svilla លោក​ Julen Lopetegui និង​គ្រូ​បង្គោល​ក្លឹប​ Real Madrid លោក​ Zinedine Zidane។

លទ្ធផល​ទាក់ទិន​នឹង​ពាន​ខាង​លើ​នឹង​ ចេញ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ ឆ្នាំ២០២០​ខាង​មុខ​៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់