- 2020-11-23 10:52:48
- ព័ត៌មាន
គ្រូ Arsenal បន្ទោសចំៗថា ខ្សែប្រយុទ្ធ Pepe ជាអ្នកធ្វើឲ្យក្រុមទាំងមូលធ្លាក់ទឹក
- 2020-11-23 10:52:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Arsenal បន្ទោសចំៗថា ខ្សែប្រយុទ្ធ Pepe ជាអ្នកធ្វើឲ្យក្រុមទាំងមូលធ្លាក់ទឹក
ចន្លោះមិនឃើញ
លោក Miel Arteta អ្នកចាត់ការក្លឹប Arsenal បានឲ្យដឹងក្រោយពីប្រកួតស្មើគ្នារវាង Arsneal និង Leeds United ថា ខ្សែប្រយុទ្ធ Nicolas Pepe ជាអ្នកធ្វើឲ្យក្រុមទាំងមូលធ្លាក់ទឹក បន្ទាប់ពីទទួលបានកាតក្រហម។
Pepe ទទួលបានកាតក្រហមក្នុងនាទីទី៥១ នៅពេលដែលកីឡាករបានអុកក្បាលនឹងខ្សែប្រយុទ្ធម៉ាសេដូនី Ezgjan Alioski ខណៈបាល់កំពុងតែលេងនៅកន្លែងផ្សេងគ្នា។
លោក Arteta បានលើកឡើងថា៖ “ វាទទួលយកមិនបានទេ។ ខ្ញុំនិយាយជាមួយ Pepe ថា ចរិតបែបហ្នឹងទទួលយកមិនបានទេ “ ។
លោកបានបន្តថា៖ “ យ៉ាងណាមិញ ខ្ញុំសរសើរស្មារតីរបស់កូនក្រុមទាំងមូលដែរ។ ពេល Pepe ធ្វើឲ្យពួកយើងអស់សង្ឃឹម ពួកគេសុខចិត្តឈឺចាប់ទាំងអស់គ្នា ហើយសាមគ្គីគ្នាកាន់តែខ្លាំង “។
Arsenal បញ្ចប់ការប្រកួតដោយស្មើនឹង Leeds ដោយគ្មានគ្រាប់បាល់ធ្វើឲ្យក្លឹបរាជធានីមួយនេះនៅឈរលេខ ១១នៅតារាង Premier League៕