• 2020-11-23 04:19:48
  • ព័ត៌មាន

សោកស្ដាយ! ស្ដេច​ខ្មោច Undertaker ប្រកាស​ចូលនិវត្តន៍​​ពី WWE ហើយ

  • 2020-11-23 04:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​កីឡាកាស​ស្ដេច​ខ្មោច Undertaker បាន​ប្រកាស​ចូលនិវត្តន៍​ពី​​អាជីព​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​អស់​៣០​ឆ្នាំ។

Undertaker វ័យ​៥៥ឆ្នាំ​បាន​​ដើរ​ទៅ​កាន់​សង្វៀន​សម្រាប់​ពេលវេលា​ចុងក្រោយ​ក្នុង​កម្មវិធី Survivor Series កាល​ពី​យប់​ថ្ងៃ​អាទិត្យ ដោយ​​ស្លៀក​សំលៀកបំពាក់​ស្ដេច​ខ្មោច​​ជា​លើក​ចុងក្រោយ។ អំឡុង​ពេល​​​​ប្រកាស លោក Mark Calaway ដែល​ជា​ឈ្មោះ​ពិត​របស់ Undertake ពន្យល់​ពី​ហេតុផល​ដែល​សម្រេច​ចិត្ត​ចូលនិវត្តន៍។

Calaway បញ្ជាក់​ថា រយៈពេល​​៣០​ឆ្នាំ​ គេ​បាន​ដើរ​យឺត​ៗ​មក​កាន់​សង្វៀន​​និង​បញ្ចប់​កីឡាករ​​ជា​ច្រើន។ ប៉ុន្តែ​ឥលូវ​នេះ​ពេលវេលា​របស់​គេ​បាន​មក​ដល់។ គេ​ត្រូវ​ឲ្យ Undertaker សម្រាក​ម្ដង​ហើយ។ ការ​បញ្ចប់​អាជីព​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​សោកស្ដាយ។

ក្នុង​ថ្ងៃ​ចុងក្រោយ​របស់ Undertaker គេ​បាន​ឃើញ​វត្តមាន​​វីរបុរស​កីឡាកាស​ជា​ច្រើន​លេច​មុខ​លើ​សង្វៀន​មាន​ដូច​ជា Triple H, Shawn Michaels, Kane, The Big Show និងVince McMahon៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់