• 2020-11-03 11:39:21
  • ព័ត៌មាន

គ្រូបង្វឹកជម្រើសជាតិ​ Ryan Giggs ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​

  • 2020-11-03 11:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ជម្រើស​វែល​ លោក​​ Ryan Giggs ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ឯ​ក្នុង​ផ្ទះ​របស់​គេ​ផ្ទាល់​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ (ម៉ោង​នៅ​អង់គ្លេស)​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail។

អតីត​កីឡាករ​ Manchester United ខាង​លើ​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​សង្ស័យ​​ប្រព្រឹត្តិអំពើ​ហិង្សា​បង្ក​របួស​ស្នាមនារី​ម្នាក់​ ​ត្រូវ​ជា​សង្សារ​របស់​ខ្លួន​ ដែល​មាន​ទំនាក់ទំនង​ល្អក់កករ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧មក។

បើ​តាម​ភ្នាក់ងារ​របស់​លោក​ គ្រូ​បង្វឹក​រូប​នេះ​មិន​បាន​ធ្វើ​អ្វី​ ដូច​ដែល​បាន​ចោទ​ប្រកាន់​នោះ​ឡើយ​ តែ​លោក​នឹង​សហការ​ជា​មួយ​ប៉ូលិស​ដោះស្រាយ​រឿង​នេះ​។

ទាក់ទិន​នឹង​រឿង​ខាង​លើ​នេះ​ ខាង​ប៉ូលិស​មិន​ទាន់​បាន​សម្រេច​យ៉ាង​ណា​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ដោយ​កំពុង​តែ​ស៊ើប​អង្កេត​បន្ត​ពី​ភាគី​ទាំង​សង​ខាង​៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់