- 2020-10-23 11:27:20
- ព័ត៌មាន
មានតែក្លឹបអឺរ៉ុបភាគខាងកើតតែ ៤ទេ ដែលធ្លាប់មានវាសនាឈ្នះពានលំដាប់អឺរ៉ុប
- 2020-10-23 11:27:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែក្លឹបអឺរ៉ុបភាគខាងកើតតែ ៤ទេ ដែលធ្លាប់មានវាសនាឈ្នះពានលំដាប់អឺរ៉ុប
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍បាល់ទាត់ក្លឹបថ្នាក់ទ្វីបអឺរ៉ុបត្រូវបានបង្កើតឡើងតាំងពីទសវត្សឆ្នាំ១៩៥០មក ដោយមានការចូលរួមពីក្លឹបនៃប្រទេសអឺរ៉ុបស្ទើរតែពេញមួយទ្វីប។ យ៉ាងណាមិញ ក្នុងចំណោមទ្វីបអឺរ៉ុបទាំងមូល មានតែក្លឹបអឺរ៉ុបភាគខាងកើតចំនួន ៤ក្លឹបទេ ដែលធ្លាប់ឈ្នះពានលំដាប់អឺរ៉ុបនេះ។ ក្លឹបទាំង ៤នោះមានដូចជា៖
Galatasaray៖ ក្លឹបទួរគីមួយនេះធ្លាប់មានវាសនាឈ្នះពាន UEFA Europa League អំឡុងរដូវកាល១៩៩៩/២០០០ ដែលកាលនោះយកឈ្នះ Arseanal ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
CSKA Moskva៖ ក្លឹបរុស្ស៊ីមួយនេះបានឈ្នះ Europa League កាលពីឆ្នាំ២០០៥ ដោយបំបាក់ក្លឹបព័រទុយហ្គាល់ Sporting CP។
Zenit St. Petersburg៖ ក្លឹបរុស្ស៊ីមួយនេះក៏ធ្លាប់ឈ្នះពានលំដាប់ទី២ អឺរ៉ុបដែរ កាលពីឆ្នាំ២០០៨ ដោយយកឈ្នះក្លឹបមកពីស្កុតឡែន Ranger។
Shakhtar Donetsk៖ ក្លឹបអ៊ុយក្រែននេះឈ្នះ Europa League ក្រោយយកឈ្នះក្លឹបអាល្លឺម៉ង់ Bremen កាលពីឆ្នាំ២០០៩៕