• 2020-10-13 14:43:14
  • ព័ត៌មាន

Ronaldo កើត​កូវីដ-១៩ ចំ​ពេល​ព័រទុយហ្គាល់​ ត្រៀម​ប៉ះ​ស៊ុយអែត

  • 2020-10-13 14:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ត្រូវ​បាន​តេស្ត​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​ប្រកាស​របស់​សមាគម​បាល់ទាត់​ព័រទុយហ្គាល់​ក្នុង​យប់​នេះ (ម៉ោង​នៅ​កម្ពុជា)។

ខាង​សមាគម​បាល់ទាត់​មិន​បាន​រៀបរាប់​ច្រើន​ទេ​ ដោយ​គ្រាន់​តែ​លើកឡើង​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​អាការៈ​ធូរ​ស្រាល ហើយ​មាន​សុខភាព​ល្អ​ជា​ធម្មតា ប៉ុន្តែ​ត្រូវ​ដាក់​នៅ​ឲ្យ​ដាច់​ដោយឡែក​ពី​គេ។

ចំណែក​ឯ​មិត្តរួម​ក្រុម​របស់ Ronaldo ដទៃ​ទៀត មិន​បាន​រក​ឃើញ​ជំងឺ​នេះ​ទេ ហើយ​ហ្វឹកហាត់​ជាមួយ​គ្រូ​បង្វឹក​លោក Fernando Santos ជា​ធម្មតា ដើម្បី​ត្រៀម​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​នៅ​យប់ថ្ងៃ​ពុធ​ស្អែក​នេះ៕

ប្រភព៖ សមាគម​បាល់ទាត់​ព័រទុយហ្គាល់

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់