• 2020-10-07 10:40:01
  • ព័ត៌មាន

Modric៖ Bale ចេះ​និយាយ​អេស្ប៉ាញ​ តែ​គ្រាន់​ស្ទើរ​រឿង​មួយ​បន្តិច​!

  • 2020-10-07 10:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្រូអាត​កីឡាករ Luka Modric បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ស្លាប​វេល​កីឡាករ Gareth Bale ចេះ​និយាយ​ភាសា​អេស្ប៉ាញ តែ​គ្រាន់​គ្នា​រាង​អៀន​បន្តិច​ ទើប​មិន​សូវ​និយាយ​ស្ដី​ច្រើន។

Modric បាន​និយាយ​ថា៖ " ខ្ញុំ​បាន​នៅ​ជាមួយ​ Bale ក្នុង​ជីវិត​ការងារ​របស់​ខ្ញុំ​យូរ​ណាស់​មក​ហើយ។ គេ​ជា​មនុស្ស​ល្អ ហើយ​អៀន​ដូច​ខ្ញុំ​អញ្ចឹង​ "​ ។

ខ្សែ​បម្រើ​វ័យ ៣០ជ្រេ​រូប​នេះ​បាន​បន្ត​ថា៖ " អ្វី​ដែល​គេ​និយាយ​មក​លើ Bale មួយ​រយៈ​ចុង​ក្រោយ​ គឺ​អយុត្តិធម៌​ណាស់។ Bale បាន​ជួយ​ក្លឹប​ច្រើន​ហើយ ព្រម​ទាំង​មិន​ដែល​មាន​បញ្ហា​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​នោះ​ទេ។ គេ​ជា​មនុស្ស​ល្អ​ណាស់ គេ​ចេះ​និយាយ​អេស្ប៉ាញ​ ហើយ​កំប្លែង​ជាមួយ​អ្នក​រាល់​គ្នា​ទៀត​ផង​ " ។

កីឡាករ​រូប​នេះ​បាន​រៀបរាប់​ថា Bale មិន​សូវ​ជិតស្និទ្ធ​ជាមួយ​អ្នក​ផ្សេង​មែន តែ​គេ​ជា​មនុស្ស​ល្អ។ ក្រៅ​ពី​នេះ​ Modric ក៏​បាន​បង្ហាញ​ការ​សោកស្ដាយ​ផង​ដែរ នៅ​ពេល​ដែល​គុណសម្បត្តិ​របស់ Bale ត្រូវ​បាន​គេ​បំភ្លេច​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់